​ ​ ​ក្រុម​អ្នក​ផឹកស្រា​បៀ​លាយ​ស្រាស​ប៉ះ​ពាក្យសម្ដី​កាប់​គ្នា​មាន​អ្នក​ជាប់​ខ្នោះ​មាន​អ្នក​ដេកពេទ្យ​

260

(​ពោធិ៍សាត់​)៖​សមត្ថកិច្ច​នគរបាល​បាន​ចាប់​អ្នកឈ្នះ​ក្នុង​វង់​ស៊ី​ដាក់​ខ្នោះ​និង​បញ្ជូន​អ្នកចាញ់​ទៅ​ដេកពេទ្យ​ដែល​រងរបួស​ធ្ងន់ធ្ងរ​នឹង​ពូថៅ​របស់​អ្នកឈ្នះ​។​ហេតុការណ៍​បានកើត​ឡើង​ក្នុង​ក្រាំរ​ងៀង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០៧​។​
​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អន្លង់​រាបបាន​ឲ្យ​ដឹងថា ជនដៃដល់​ត្រូវ​ចាប់​វៃ​ខ្នោះ​ឈ្មោះ ឆែម ធឿន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ​បច្ចុប្បន្ន មាន​ទី​លំ ភូមិ​ក្រាំរ​ងៀង ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។ ចំណែក​ជន​រងរបួស​ឈ្មោះ ជីន ជី​វ័​ន្ត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​បច្ចុប្បន្ន មាន​ទី​លំ ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង​ជាមួយគ្នា​។​

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា ជនដៃដល់​បាន​ឃាត់ខ្លួន និង​បន្ត​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​កសាង​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចាត់ការ​បន្ត​៕S/​ដោយ​៖​ហូ​សាន់

ផឹកស្រា​បៀ​លាយ​ស្រាស​ប៉ះ​ពាក្យសម្ដី​កាប់​គ្នា​មាន​អ្នក​ជាប់​ខ្នោះ​មាន​អ្នក​ដេកពេទ្យ​