​ ​ ​ខេត្តសៀមរាប​នឹង​បើក​ឱ្យមាន​ផ្សារណាត់​កសិករ​លក់​ប​ន្លែ​ផ្លែឈើ​ធម្មជាតិ​

1019
ចែករម្លែក

​ដោយ​បាយ័ន​/​សៀម​រាៈ​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី​ជំរុញ​ឲ្យ​មាន​សមត្ថភាព​ប្រកួតប្រជែង​បន្លែ​ផ្លែឈើ​មាន​សុវត្ថិភាព​គុណភាព​បន្លែ​ល្អ​និង​មាន​ប្រភព​ច្បាស់លាស់ ដែល​កសិករ​ខិតខំ​ដាំ​ដុះ​ដោយផ្ទាល់​។

​សម្រាប់​បំពេញតម្រូវការ​ដល់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ​ផង​នោះ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ឱ្យមាន​ផ្សារ​បន្លែ​សុវត្ថិភាព​នា​ចុង​សប្តាហ៍​ដែល​ហៅថា ផ្សារណាត់​កសិករ​ខេត្តសៀមរាប នៅ​ចុងខែ​តុលា​ឬ​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ការដាក់​តាំង​លក់​បន្លែ​ធម្មជាតិ​នេះ​គឺ​ធ្វើ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១១​ថ្ងៃត្រង់​ខណៈពេល​នេះ​លោក​កំពុង​ស្នើសុំ​ទៅ​អាជ្ញាធរខេត្ត​ដើម្បី​ជ្រើស​រើសយក​ទីតាំង​ស្ថិតនៅ​ក្បែរ​រង្វង់​មូល​វត្ត​ដំណាក់​ជាប់មាត់​ស្ទឹង​សៀមរាប​។​គឺ​សម្រាប់​ការបើក​ដំណើរ​ដំបូង​គឺមាន​ត្រឹមតែ​១៥​ស្តង់​ប៉ុណ្ណោះ ។​

លោក ភឿន គឹម​លី បានឱ្យដឹង​ទៀតថា រាល់​បន្លែ​ដែល​យកមក​ដាក់លក់​នៅ​ផ្សារណាត់​កសិក​នេះ គឺជា​បន្លែ​មាន​សុវត្ថិភាព​បំផុត ដែល​ដាំ​ដោយ​កសិក​នៅក្នុង​ខេត្តសៀមរាប​ផ្ទាល់ ខណៈ​បច្ចុប្បន្ននេះ មាន​កសិក​ដែល​ដាំ​បន្លែ​សុវត្ថិភាព​ចំនួន​៤៣៨​នាក់ នៅក្នុង​ស្រុក​ចំនួន​៥ គឺ​ស្រុក​ពួក , ស្រុក​បន្ទាយស្រី , ស្រុក​សូទ្រនិគម , ស្រុក​ប្រាសាទបាគង និង ក្រុង​សៀមរាប ហើយ​បន្លែ​សុវត្ថិភាព​នេះ គឺមាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា ។​

​ជាពិសេស​នៅ​ខេត្តសៀមរាប​ដែលមាន​អ្នកទេសចរ​បានមក​ស​ម្រាក​ម្សា​ន្ត​ត្រូវការ​ហូបចុក​បន្លែ​រធ​ម្ម​ជាតិ ។​ប៉ុន្តែ​ការផ្គត់ផ្គង់​បន្លែ ផ្លែឈើ មាន​សុវត្ថិភាព​នៅលើ​ទីផ្សារ​ក្នុងស្រុក​នៅមានកម្រិត​តិចតួច​នៅឡើយ ។​ដូច្នេះ​ការបង្កើន​ផលិតកម្ម​បន្លែ​ផ្លែឈើ​សុវត្ថិភាព​និង​បិទ​ស្លាក​សញ្ញា​ត្រឹមត្រូវ​តាម​ស្តង់ដារ​ជា​ការងារ​ចាំបាច់​បំផុត​។
​ត្រូវ​បង្វែរ​ទិស​ពី​ការអភិវឌ្ឍ​តាមបែប​វិបុល​កម្ម​ទៅកាន់​ការអភិវឌ្ឍ​តាមបែប​ប្រពលវប្បកម្ម និង​កសិពាណិជ្ជកម្ម ប្រើប្រាស់​បច្ចេកទេស​ទំនើ​ប​គ្រាប់ពូជ​ល្អ​និង​បង្កើន​តម្លៃបន្ថែម​ក្នុងការ​កែច្នៃ​កសិផល ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដារ​៕S/​

​ខេត្តសៀមរាប​នឹង​បើក​ឱ្យមាន​ផ្សារណាត់​កសិករ​លក់​ប​ន្លែ​ផ្លែឈើ​ធម្មជាតិ​

#