​ ​ ​គ្រូបង្រៀន​ម្នាក់​រងរបួស​ធ្ងន់​ដោយ​រថយន្តបុក​ពីក្រោយ​ហើយ​បើក​រត់​បាត់​

804
ចែករម្លែក

(​បាត់ដំបង​)៖​គ្រូបង្រៀន​ម្នាក់​រងរបួស​ធ្ងន់​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​ហើយ​បើក​រត់​បាត់ស្រមោល​ទាំងយប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨:៤៥​យប់​ថ្ងៃ​ទ​២៧​ខែសីហា​ឆ្នាំ​២០១៧​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​មុខ​វត្ត​សូរិយា​ភូមិ​គារ​៣​ឃុំ​គារ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​។

​លោក​សោម រ៉ាវុធ​មន្ត្រី​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ឳ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ប៉ិច ផល្លី​ភេទ​ប្រុស​​អាយុ​៣៦​ឆ្នាំ​មុខរបរ​ជា​គ្រូបង្រៀន​នៅ​ភូមិ​រាម​គន់​ឃុំ​គារ​ស្រុក​មោងឫស្សី​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង​១N-២៧៥៩​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​
​បាន​បើក​គេចខ្លួនបាត់​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ហូប​ស៊ុប​រួច​ត្រឡប់មកផ្ទះ​វិញ​ដោយ​ធ្វើដំណើរ​ពី​ទិស​លិចទៅ​កើត​។​ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថ​​យន្ត​មួយគ្រឿង​បើក​ស្រប​ទិស​គ្នា​យ៉ាង​លឿន​ហើយ​បាន​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាល​ឳ្យ​រងរបួស​ធ្ងន់​។​ជនរងគ្រោះ​ជា​គ្រូបង្រៀន​ត្រូវបាន​សមត្ថកិច្ច​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោង​ឬ​ស្សី​ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក​ក៍​
​ដឹក​បន្តទៅ​មន្ទីរពេទ្យ​Emergency​ខេត្តបាត់ដំបង​។​ចំណែក​រថយន្ត​បន្ថែម​ល្ប​ភន​បើក​គេច​បាត់​។​
​ ​
ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ស្រុក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ហើយ​បន្ត​ស្រាវជ្រាវ​រក​​រថយន្ត​បង្ក​ប៉ុន្តែ​គ្មាន​លទ្ធផល​ទេ​៕S/​ដោយៈ​គ្រញូង​

​ ​