​ ​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៨​ខែកក្កដា​ស្លាប់​២​នាក់​របួស​៣​នាក់​

845
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៣​លើក​។ ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសស្រាល​១​នាក់ និង​របួសធ្ងន់​២​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​៣​ចំនួន​គ្រឿង​រថយន្ត​តូច​មួយគ្រឿង​និង​កង់​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​និង​ប្រជែង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល ថ្ងៃ​១៨ ខែកក្កដា​ឆ្នាំ​២០១៧​មាន​ចំនួន​១៥៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨១ នាក់ របួសធ្ងន់​ចំនួន​១៦៥​នាក់ និង​របួសស្រាល​ចំនួន​៨១​នាក់​៕S/​ដោយ​៖​ហូ​សាន់​