​ ​ ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​បៀតបៀន​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​

1009
ចែករម្លែក

(​ភ្នំពេញ​)៖​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុងករណី ប៉ុនប៉ង​ប្រទូស​កេរ្តិ៍ខ្មាស​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ កាលពី​យប់​ថ្ងៃទី ២៣​កក្ដ​ដា ២០១៧ នៅ​ចំណុច បន្ទប់​ជួល ភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ រហូតមកដល់​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ ឯម សាវុធ ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ កម្មករ​ធ្វើ​ទ្វារ​ជ័រ ស្នាក់ នៅ​បន្ទប់​ជួល ភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជនរងគ្រោះ អាយុ ២០​ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅ​ចំណុច​កើត ហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​នៅក្នុង​បន្ទប់​ជួល (​ចំណុចកើតហេតុ​)​។ ពេល នោះ​ជនសង្ស័យ​ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា បានមក​គោះទ្វារ​បន្ទប់​។​ជនរងគ្រោះ​ស្មាន ថា​ប្តី​មកពី​ធ្វើការ ក៏​បើកទ្វារ​បន្ទប់ រួច​ជនសង្ស័យ​ក៏​សុំ​ផ្លែ​ឈូក​ហូប​។ ជនរងគ្រោះ​ក៏​យក​ឈូ​កមក​ឲ្យ​ហូប ស្រាប់តែ​ជនសង្ស័យ​ដើរចូល​ក្នុង​បន្ទប់​ចាប់ដៃ​ជនរងគ្រោះ​ទាញ​ចូលក្នុង ពេលនោះ​ជនរងគ្រោះ​ក៏​រើបំរះ គេច​ចេញមកក្រៅ រួច​ទាក់ទង​ទៅ​ប្តី​មក​ដាក់​បណ្តឹង​។​

ក្រោយមក​សមត្ថកិច្ច​ក៏បាន​នាំ​ជនសង្ស័យ​មក​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​វាល ស្បូវ​ជាមួយ​ជនរងគ្រោះ​ដើម្បី​សាកសួរ​រួច ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តែម្តង​៕S/​ដោយៈ​ស​រិ​ទ្ធ​

​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​បៀតបៀន​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​