​ ​ ​ចាប់ខ្លួន​ជន​ម្នាក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ស្រុកស្រែ​

643
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ព្រៃនប់​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការចែក​ចាយ​និង​ប្រើប្រាស់​ថ្នាំញៀន នៅ​តំបន់​ស្រុកស្រែ ។​បុរស​រូបនោះ​ប៉ូលិស​ចាប់ខ្លួន​នៅ​ចំណុច ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​បឹង​វែង ឃុំ វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ព្រលប់​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​។​

​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់​បាន​ប្រាប់​ឱ្យដឹងថា​ជំនាញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ស៊ិន​សុផារ៉ា ភេទ ប្រុស អាយុ​៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ វាលរេញ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​ក្នុងនោះ​ដកហូត វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន ៥១​កញ្ចប់ និង​ទូរស័ព្ទ ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្តរ​នីតិវិធី ៕S/​