​ ​ ​ជ្រូក​ក្រហម​វៀតណាម​កំពុង​នាំចូល​ស្រុក​ខ្មែរ​តាម​ច្រក​ម៉ឺន​ជ័យ​ដោយ​ពុំមាន​ការទប់ស្កាត់​

987
ចែករម្លែក

(​ព្រៃវែង​)៖​ជ្រូក​ក្រហម​ដឹក​ពី​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​ម៉ឺន​ជ័យ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​ដោយ​ប្រើ​រថយន្ត​យី​ឌុប​ធំៗ និង​ម៉ូតូ​យ៉ាង​គ្រឹគ​គ្រេង​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​អត់​ទប់ស្កាត់​។​ជាមួយគ្នា​នោះគេ​ឃើញតែ​ក្រុម​រថយន្ត​ដឹកទំនិញ​បន្លែ​ផ្លែឈើ​ទាំង​តូច​ទាំង​ធំ​ចូល​បង់លុយ​ឲ្យ​សមត្ថកិច្ច​ទាំង​បួន​ស្ថាប័ន​ដែល​ឈរជើង​ប្រចាំការ​នៅ​ទីនោះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​រាល់ថ្ងៃ​គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​ដែល​ពាក់​ស្លាក​លេខ​វៀតណាម​គឺ​តែងតែ​ដឹក​ជ្រូក​ក្រហម​ពេញ​រថយន្ត​ចូលមក​កម្ពុជា​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ​ស្រុក​កំចាយមារ​។​ដោយ​ដឹកយក​ទៅខាង​ត្បូង​ច្រក​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ដើម្បី​សាង​ដាក់​រថយន្ត​ខ្មែរ​រួច​បន្ត​ដឹក​យកទៅលក់​ឯ​រាជធានី​ភ្នំពេញ​។​មិនតែប៉ុណ្ណោះ​ក៏មាន​ជ្រូក​ក្រហម​ដែល​ឈ្មួញ​ដឹក​ពី​វៀតណាម​ចូលមក​តាម​ច្រក​នោះ​ដែល​ក្នុង​មួយថ្ងៃៗ​រាប់សិប​ក្បាល​។

ដោយ​ប្រើ​ម៉ូតូ​សម្រាប់​ដឹកជញ្ជូន​ដើម្បី​បំភាន់​ភ្នែក​មហារ​ជន​កុំ​ឲ្យ​មើលទៅ​មាន​ភាព​គគ្រឹកគគ្រេង ។​​តែ​តាម​ការពិត​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​ដឹក​ជ្រូក​ក្រហម​ចូលមក​ខ្មែរ​ច្រើន​ក្បាល​ណាស់​ទាំង​រថយន្ត​និង​ម៉ូតូ​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ដែលមាន​មុខរបរ​ចិញ្ចឹម​ជ្រូក​ជួប​ការខាតបង់​ធ្ងន់ធ្ងរ ។​

​អ្នក​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​កសិដ្ឋាន​ម្នាក់​បាន​អះអាងថា គាត់​ចិញ្ចឹម​ជ្រូក​មិន​ចំណេញ​ទេ​ខាត​ច្រើនណាស់​កំពុងតែ​ក្ស័យ​ធន់​បណ្ដើរៗ ហើយ​ប្រឈម​និង​ធ្វើការ​ចំណាកស្រុក​។ គាត់​បន្តថា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​ជ្រូក​រស់​ចុះថោក​បែបនេះ​គឺ​ដោយសារ មន្ត្រី​នៅ​ច្រកទ្វា​ព្រំដែន​ម៉ឺន​ជ័យ​បើកដៃ​ឲ្យ​ជ្រូក​វៀតណាម​នាំចូល​ច្រើនពេក​ជាពិសេស ដឹក​តាម​ម៉ូតូ​ឃើញថា​តិច​តែ​ជញ្ជូន​ឥត​ឈប់ ដោយ​ពុំមាន​ការទប់ស្កាត់​អ្វី​សោះ​តើ​ឲ្យ​កសិករ​យើង​សង្ឃឹម​អី​ទៀត​។​

​អ្នក​ចិញ្ចឹម​ជ្រូក​រូប​នោះបាន​បញ្ជាក់ថា​តម្លៃ​ជ្រូក​រស់​ចុះថោក​គឺ​នៅតែ​មួយ​គីឡូ​៦.០០០​រៀល​ប៉ុណ្ណោះ​។​បើទោះបីជា​តម្លៃ​ជ្រូក​រស់​ចុះថោក​ជាង​នឹង​ឬ​ឡើងថ្លៃ​ខ្ពស់ជាង​នឹង ក៏​តម្លៃ​សាច់ជ្រូក​នៅលើ​ទីផ្សារ​ដែល​អាជីវករ​លក់​មក​ឲ្យ​ពលរដ្ឋ​វិញ​គឺ​ថ្លៃ​ដដែល ដោយ​ក្នុង​១​គីឡូ​១៨.០០០​រៀល​ឯណោះ​។​ហេតុនេះ​គាត់​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​នាំ​ជ្រូក​ក្រហម​ពី​វៀតណាម​តទៅទៀត​ដើម្បី​ឲ្យ​កសិករ​ខ្មែរ​យើង​មានការ​ងារ​ធ្វើ​ជៀសវាង​ចំណាកស្រុក​។​ម្យ៉ាងវិញទៀត​គឺ​ជ្រូក​ក្រហម​ដែល​នាំចូល​ពី​វៀតណាម​គឺ​វា​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​យើង​ដែល​បាន​ទិញ​សាច់​យក​បរិភោគ​។​

​ជាក់ស្ដែង​ការនាំ​ជ្រូក​ចូល​ស្រុក​ខ្មែរ​នេះ​គឺ​ពុំបាន​កាត់បន្ថយ​ភាពក្រីក្រ​អ្វី​ទេ​ព្រោះថា​តម្លៃ​សាច់ជ្រូក​នៅតែ​មិន​ឡើង​មិន​ចុះ​គឺ​ជិត​២០.០០០​រៀល​ក្នុង​មួយ​គីឡូ​។​ឆ្លើយតប​និង​ការលើកឡើង​នេះ​លោក​គង់​សឺ​ឌី​ប្រធាន​គយ​ច្រក​ម៉ឺន​ជ័យ​បាន​ឲ្យ​ដឹងថា​ជ្រូក​ដែល​គេ​នាំចូល​ពី​វៀតណាម​មក​នោះ​គឺមាន​លិខិតអនុញ្ញាត​២៥០​ក្បាល​។​

លោក ចិន វិសាល ប្រធានការិយាល័យ​ផលិតកម្ម​ព​សុ​ព្យាបាល​នៃ​មន្ទីរ​កសិកម្ម ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា ជ្រូក​ដែល​ដឹក​ចេញពី​វៀតណាម​ចូលមក​ខ្មែរ​តាម​ច្រក​ម៉ឺន​ជ័យ​នោះ​គឺជា​របស់​ក្រុមហ៊ុន​លី​គឹម​កេ​ច​ដែលមាន​លិខិតអនុញ្ញាត​ក្នុង​មួយថ្ងៃ​២៥០​ក្បាល​។ ចំពោះ​រឿង​ជ្រូក​ក្រហម​ដែល​ដឹក​តាម​ម៉ូតូ​! លោ​កថា​មិនមាន​ច្បាប់​អនុញ្ញាត​ទេ​ប៉ុន្តែ​ដឹក​ជា​លក្ខណៈ​តិចតួច​។​

​ទោះបីជា​យ៉ាងណា​ពលរដ្ឋ​សូម​ឲ្យ​មន្ត្រី​ថ្នាក់លើ​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ជ្រូក​ក្រហម​នាំចូល​ពី​វៀតណាម​តាម​ច្រក​ម៉ឺន​ជ័យ​តទៅទៀត​ដើម្បី​ឲ្យ​កសិករ​ខ្មែរ​យើង​មានការ​ងារ​ធ្វើ​និង​មាន​សុខ​មា​ភាពល្អ​ក្នុងសង្គម​ទាំងមូល​៕S/​ដោយ​៖​ចាន់ ថន​

​ជ្រូក​ក្រហម​វៀតណាម​កំពុង​នាំចូល​ស្រុក​ខ្មែរ​តាម​ច្រក​ម៉ឺន​ជ័យ​ដោយ​ពុំមាន​ការទប់ស្កាត់​