​ ​ ​ដឹកនាំ​មន្ត្រី​ពេទ្យសត្វ​ចាក់​វ៉ាក់សាំង​ដល់​សត្វពាហន​:​លើ​ទួល​សុវត្ថិភាព​

1198
ចែករម្លែក

​(​ត្បូងឃ្មុំ​):​លោក​លី​ឡេង​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​និង​ដែល​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ចំនួន​ប្រាំ​កន្លែង​ក្នុងស្រុក​ត្បូងឃ្មុំ​ដោយបាន​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​អ៊ុត​ក្តាម​ដល់​សត្វពាហន​: ចំនួន​ជាង​១.០០០ ក្បាល​កាលពី​ថ្ងៃទី ២ ខែសីហា​ឆ្នាំ​២០១៧​។​
​ ​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី ២ សីហា​នេះ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​បាន​ស្រក​ចុះ ០,០៥ ម៉ែត្រ គឺ​មក​ត្រឹម​កម្ពស់ ១៤,៥៧ ម៉ែត្រ ហើយនឹង​បន្ត​ស្រក​ចុះ​បន្ថែមទៀត​។ នេះ​បើតាម​ការជូនដំណឹង​ពី​ខាង​មន្ត្រី​ធនធានទឹក និង​ឧតុនិយម​។​

​លោក រី ដា​វិ​ន ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ពី​ទីទួល​សុវត្ថិភាព​ថា ខណ​:​នេះ​លោក​អភិបាលខេត្ត លី ឡេង និង​មន្ត្រី​ជា​ថ្នាក់ដឹកនាំ ក្រោយពី​បាន​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ​លិចលង់​ផ្ទះសម្បែង​ដោយ​ទន្លេមេគង្គ គឺ​លោក​បាន​ដឹកនាំ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អ៊ុត​ក្តាម នៅតាម​ទួល​សុ​វត្ថ​ភាព​ចំនួន ប្រាំ កន្លែង​: ឃុំ​ទន្លេ​បិទ​ចំនួន ពីរ កន្លែង និង ឃុំ​ជី​រោទ៍​ពីរ​ចំនួន បី​កន្លែង​ទៀត​។​
​ ​
​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹងថា ការចុះ​ជួយ​ចាក់​ថ្នាំ​បង្ការ​ដល់​សត្វ​គោ ក្របី ដោយ​លោក​អភិបាលខេត្ត​រយ​:​ពេល​មួយ​ព្រឹក​នេះ គឺ​បាន​គោ​ចំនួន ៨២៩ ក្បាល ក្របី​ចំនួន ១០៣ ក្បាល ពពែ​ចំនួន ១៤៨ ក្បាល និង សេះ​ចំនួន ១២ ក្បាល​ដែលជា​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំនួន ៤៩៧ គ្រួសារ​។ ក្នុងនោះ​មានកូន​គោ​តូច​មួយ​ក្បាល​បាន​បាក់ជើង​ម្ខាង ក៏​ខាង​លោក​ជួយ​ព្យាបាល​មិន​បង់ប្រាក់​ជូន​ដែរ និង​នៅ​ថ្ងៃ​បន្ទាប់​ថ្ងៃទី ៣​សីហា នេះ​នឹង​បន្ត​ចាក់​វ៉ាក់សាំង​ដល់​សត្វពាហន​:​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​បន្ថែមទៀត​។​

​លោក ដា​វិ​ន បាន​បន្តថា នៅ​ខេត្ត​ត្បូងឃ្មុំ​មានតែ​ជំងឺ​ពីរ​ប្រភេទ គឺ​ជំងឺសា​ទឹក និង ជំងឺ​អ៊ុត​ក្តាម​ដែល​បាន​រា​ត​ក្បាល​ដល់​គោ ក្របី​របស់​ប្រជាពលរដ្ឋ​។​ជាមួយ​នោះ​រយ​:​ពេល​កន្លងទៅនេះ​ខាង​លោក​បាន​ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ខាងលើនេះ​នៅតាម​មូលដ្ឋាន​បាន​ដល់​សត្វពាហន​:​សរុប​ប្រមាណ​បួន​ម៉ឺន​ក្បាល ក្នុងចំណោម​សត្វ​សរុប​នៅក្នុង​ខេត្ត​ថ្មី​មួយ​នេះ​ចំនួន​ជា ១១​ម៉ឺន​ក្បាល​៕S/​ដោយ​: ភោគ សម្បត្តិ​

ចាក់​វ៉ាក់សាំង​ដល់​សត្វពាហន​:​លើ​ទួល​សុវត្ថិភាព​(រូប៖ភោគសម្បត្តិ)