​ ​ ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​ឆែក​ទីតាំង​សិប្បកម្ម​ផលិត​ទឹកត្រី​នៅ​ខណ្ឌឫស្សីកែវ​

1655
ចែករម្លែក

(​ភ្នំពេញ​)៖​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផ​លិ​ផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ឆែក​ទីតាំង មួយកន្លែង ដែលជា​របស់​ឈ្មោះ ប៉ូ សុខ​នី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិតផល ត្រី ទឹកស៊ីអ៊ីវ​ខុសច្បាប់​។​ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ព្រះ​រា​ជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។
លោក​ងិន​ពេជ្រ​និង​លោក​ឧ​ត្ត​សេនី​ត្រី​ទូច​យុ​ទ្ធា​អនុប្រធាន​លេខាធិការ​គណៈកម្មាធិការ​ផ​លិ​ផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​កំលាំង​នគរបាល​ចំរុះ​។​ការចុះ​ត្រួតពិនិត្យ​ធ្វើឡើង​នៅវេលា​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​ត្រង់ចំណុច​ផ្លូវ​បេតុង​លេខ​៩៩​ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ ។​

​នៅក្នុង​ប្រតិបត្តិ​ការណ៍​ខាងលើ​ស្ត្រី​ឈ្មោះ​ប៉ូ​សុខ​នី​ភេទ​ស្រី​មុខរបរ​អាជីវករ​និង​ស្វាមី​មិនទាន់​ដឹងថា​ត្រូវ​កំលាំង​នគរបាល​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឃាត់ខ្លួន​ឬ​យ៉ាងណាទេ​។​តាម​ប្រភព​ពត៌មាន​ពី​មន្ត្រីនគរបាល​បាន​ប្រាប់អោយដឹង​ថា​ទីតាំង​ដែល​សម​ត្ថិ​កច្ច​ធ្វើ​ការចុះ​ឆែកឆេរ​ដោយសារ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ផលិតផល​មួយចំនួន​មិនមាន​ចុះបញ្ជី​នៅក្នុង​គ្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ពោលគឺ​គ្មាន​ច្បាប់​តែម្តង​។

​ប្រភព​ដដែល​បាន​បន្តថា ទីតាំង​ខាងលើនេះ​បាន​លួចលាក់​ផលិត​ទឹកត្រី ទឹកម្ទេស ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកត្រី​កោះកុង ទឹក​ខ្មោះ ប្រេងខ្យល់​។ ល​។​ទីតាំង​ខាងលើនេះ​គេ​សង្ស័យ​គ្នាន​ច្បាប់​ជា​យូរណាស់​មកហើយ​និង​បច្ចេកទេស​នៃ​ការផលិត​ជំនាញ​ពិនិត្យ​ទៅ​ឃើញថា​គ្មាន​ស្តង់ដា​ត្រឹមត្រូវ​ក្រសួង​ពាក់​ន្ធ​ឡើយ​ជាហេតុ​ធ្វើអោយប៉ះពាល់​ដល់​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​ដែល​ប្រជាពលរដ្ឋ​ដែល​ទិញ​ផលិតផល​ខុសច្បាប់​នេះ​យកទៅ​ប្រើប្រាស់ ព្រោះ​សមត្ថកិច្ច​បាន​រកឃើញ​មេ​ស្ករ​មួយចំនួន​ផង​ដែង​៕S/​ដោយៈ​ម៉េង​សែ​