​ ​ ​បញ្ជូន​សន្តិសុខ​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រើប្រាស់​អាវុធ​និង​ប៉ុនប៉ង​សម្លាប់​មនុស្ស​

470

(​កំពង់ស្ពឺ​) ៖​ជនសង្ស័យ​ជា​ប្រធាន​សន្តិសុខ​យាម​ដី​ឱ្យ​ក្រុមហ៊ុន​ស្លាត​សាន​ណាន​ដែល​បាន​ប្រើប្រាស់​អាវុធ​ប៉ុនប៉ង​បាញ់សម្លាប់​ពលរដ្ឋ ព្រោះតែ​រឿង​សត្វ​គោ​ចូល​ស៊ី​ផល​ដាំ​ណាំ​ក្នុង​ដីចម្ការ​នោះ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​កាលពី ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​លោក​វរៈសេនីយ៍ទោ សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ហ៊ឹ​ន សុភាព ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ ជា​មន្ត្រី​យោធា និង​ជា​សន្តិសុខ​យាម​ក្រុមហ៊ុន​ស្លាត​សាន​ណា ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង និង​ភូមិ​ក្រាំង​ដី​វ៉ា​យ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ដែល​រង​ការចោទប្រកាន់​ពី​ជនរងគ្រោះ​ថា បាន​ប៉ុនប៉ង​ដេញ​បាញ់​សម្លាប់ខ្លួន​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​តាម​នីតិវិធី​។​

​សូម​រលឹក​ថា ប្រធាន​គ្រប់គ្រង​សន្តិសុខ ស៊ីឈ្នួល​កាង​ដី​ក្រុមហ៊ុន​ស្លាក​សាន​ណាន ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ភ្នំស្រួច ធ្វើការ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ នេះ ត្រង់ចំណុច​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​និង​ប្រើប្រាស់​អាវុធ​ខុស​ដោយ​ច្បាប់​។​ប្រភព​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​កាំភ្លើងខ្លី ម៉ាក K59 មួយ​ដើម បង់​មួយ​គ្រាប់​៧ និង​កាំភ្លើង​កែឆ្នៃ​បាញ់​ខ្ស​ល់​មួយ​ដើម និង​ទូរស័ព្ទ​មួយគ្រឿង​៕S/​ដោយ​៖​ហូ​សាន់​

​បញ្ជូន​សន្តិសុខ​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រើប្រាស់​អាវុធ​និង​ប៉ុនប៉ង​សម្លាប់​មនុស្ស​(រូប៖វ៉េបសាយ)