​ ​ ​បុរស​ម្នាក់​នៅ​ស្រុក​ភ្នំស្រួច​បាន​ពុល​ត្រី​ក្រពត​ស្លាប់​ខណៈ​ទៅ​ដាក់មង​បាន​៣​ក្បាល​យកមក​ធ្ខើ​ម្ហូប​

1151
ចែករម្លែក

(​កំពង់ស្ពឺ​)៖​បុរស​ម្នាក់​ទៅ​ដាក់មង​បាន​ត្រី​ក្រពត​៣​ក្បាល​យក​ធ្វើ​ម្ហូប​ហូបបាយ​ក៏​ពុល​រហូតដល់​ស្លាប់​នៅ​ភូមិ​ខ្នង​ក្រាំង​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ការពុល​ត្រី​ក្រពត​ស្លាប់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​បុរស​ដែល​ពុល​ត្រី​ក្រពត​រហូតដល់​ស្លាប់​នោះ​មានឈ្មោះ​ចៀវ​ទីន​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ខ្នង​ក្រាំង​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បាន​យក​មង​ទៅ​ដាក់​ចំណុច​អូរ​ខាងក្រោយ​ផ្ទះ​បាន​ត្រី​ក្រពត​៣​ក្បាល​។​

ជនរងគ្រោះ​បាន​យកមក​ធ្វើ​ម្ហូប​ហូប​តែម្នាក់ឯង​ពេល​ហូប​ត្រី​ក្រពត​នោះ​អស់​ជនរងគ្រោះ​មាន​អកា​រៈ​ក្អួតចង្អោ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​ប្រភព​បាន​បន្តថា​លុះ​បាន​ពាក់​កណ្តាលផ្លូវ​ជនរងគ្រោះ​ស្លាប់​ទើប​ដឹកយក​មកវិញហើយ​បាន​រាយការណ៍​ទៅ​នគរបាល​ជំនាញ​មក​ពិនិត្យ​សព​។​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ពុល​ត្រីក​ក្រពត​ប្រាកដ​មែន​៕S/​ដោយ​៖​សុ​ភ័​ណ្ឌ​

#