​ ​ ​ប​ញ្ជួ​ន​បុរស​ម្នាក់​ជួញដូរ​និង​ថ្នាំ​ម៉ា​ទឹកកក​ទម្ងន់​៣,២៦​ក្រាម​ម៉ូតូ​មួយគ្រឿង​ទៅ​តុលាការ​

225

(​បាត់ដំបង​)​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​ម្នាក់​ជួញដូរ​ចែកចាយ​និង​ថ្នាំ​ម៉ា​ទឹក​កក​ទម្ងន់​៣,២៦​ក្រាម ម៉ូតូ​មួយគ្រឿង ទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​
​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​ត្រង់ចំណុច​ក្រុមទី​៨​ភូមិ​ឬ​ស្សី​២​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​។​

លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​បុរស​​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ផាត កក្កដា​ហៅ​ងិ​ត​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែកជីក​ឃុំ​ព្រែកជីក​ស្រុក​មោង​ឬ​ស្សី​ខេ​ត្បា​ត់​ដំបង​។​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ កម្លាំង​បាន​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់​ទម្ងន់​៣,២៦​ក្រាម ម៉ូតូ​មួយ​
​គ្រឿង ទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង​ក្នុង​បទល្មើស​ជាក់ស្ដែង​។​
​ ​
លោក​ស៊ាន សុ​ណា​ល់​បាន​បញ្ជាក់ថា​កម្លាំង​ចុះ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ​ឃុំ​មោង​បង្ក្រាបបាន​ករណីរ​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ​តែម្ដង​។​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​ហើយ​៕S/​ដោយៈ​អ៊ុង​សា​រុំ​

ប​ញ្ជួ​ន​បុរស​ម្នាក់​ជួញដូរ​និង​ថ្នាំ​ម៉ា​ទឹកកក​ទម្ងន់​៣,២៦​ក្រាម​ម៉ូតូ​មួយគ្រឿង​ទៅ​តុលាការ​