​ ​ ​ភាពអនាធិបតេយ្យ​បរិវេណ​មុខ​សាលាបឋមសិក្សា​ច្បារអំពៅ​ទី​១ លែងមានទៀតហើយ​

1385
ចែករម្លែក

(​ភ្នំពេញ​)៖​ចាប់ពីពេលនេះ​តទៅ​បរិវេណ​សាលាបឋមសិក្សា​ច្បារអំពៅ​ទី​១ ដែល​ធ្លាប់​តែមាន​ភាពអនាធិបតេយ្យ គ្មាន​របៀបរៀបរយ ឥឡូវ​ប្រែ​មុខមាត់​ថ្មី គឺ មាន​ភាព​ស្អាតបាត និង សណ្តាប់ធ្នាប់​អនាម័យ ក្រោយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក រស់ សុ​ភ័​ក្ត ជា​អភិបាលរង និង លោក ប៊ូ វ​ឌ្ឍ​នា នាយករង​រដ្ឋបាល ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​អភិបាល ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជា​បន្តបន្ទាប់ ។​

​លោក ប៊ូ វ​ឌ្ឍ​នា នាយករង​រដ្ឋបាល​សាលាខណ្ឌ ថ្លែងថា ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់លោក​គ​ណៈ​នាយក លោកគ្រូ​អ្នកគ្រូ សិក្សា​នុ​សិស្សសាលា​បឋមសិក្សា​ច្បារអំពៅ​ទី​១ និង​ការលើកឡើង របស់លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ។​អនុវត្តតាម​ការណែនាំ​របស់លោក​អភិបាលខណ្ឌ​និង​លោក​អភិបាលរង​ទទួលបន្ទុក ក្រុមការងារ​សណ្តាប់ធ្នាប់​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​អប់រំ​ណែនាំ​បងប្អូន​ជា​អាជីវករ​លក់ដូរ​តាម​រទេះ​ចល័ត ចំនួន​១៥​រូប ដែល​កន្លងមក​បងប្អូន​បាន​លក់ដូរ​ជាប្រចាំ នៅខាងមុខ​បរិវេណ​សាលា ឲ្យ​រក​ទីតាំង​កន្លែង​លក់ដូរ​ថ្មី ។​

​លោក បន្តថា ជា​លទ្ធផល នៅ​ថ្ងៃទី​០៣ ខែសីហា នេះ បងប្អូន​ប្រជាពលរដ្ឋ បាន​យល់​និង​បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមការងារ ដោយ​មិនបាន​យក​រទេះ​មក​តាំង​លក់​ដូច​សព្វដង​ទៀត​ទេ​។​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​បានចេញ​មក​បោសសម្អាត​មុខ​បរិវេណ​សាលា​
​ឲ្យ​បាន​ស្អាត​ហើយ​តាម​ការបញ្ជាក់​របស់លោក​នាយក​សាលា ដើម្បី​រក្សាបាន​នូវ​សោភ័ណភាព​បរិវេណ​ចិញ្ចើមផ្លូវ​នេះ ឲ្យ​បាន​គង់វង្ស​រហូត​ទៅនោះ សាលា​នឹង​រៀបចំ​ដាំ​បង្គោល​ដែក ដាក់​ខ្សែ​ដើម្បី​ការពារ​កុំ​មាន​ឲ្យ​កើតមានឡើង​នូវ​រូបភាព​លក់ដូរ​អនាធិបតេយ្យ​បន្តទៀត​៕S/​ដោយ​៖​ឆាយា​នាថ​

​ចំណងជើង​រូបថត​៖​សកម្មភាព​សម្អាត​មុខ​សាលាបឋមសិក្សា​ច្បារអំពៅ​ទី​១(​ឆាយា​នាថ​)​

​ ​

#