​ ​ ​មេព្រៃ​ចាប់​រថយន្ត​ដឹក​អេតចាយ​បង្កប់​ឈើ​ប្រណីត​និង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​

314

(​ព្រះវិហារ​)៖​ដោយមាន​ការណែនាំ​ពី​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​កម្លាំង​រដ្ឋ​បាល​ឈើ​បាន​ឃាត់​រថយន្ត​មួយគ្រឿង​ដែល​បន្លំ​ដឹក​អេតចាយ​បង្កប់​ឈើ​ប្រណីត​ពីក្រោម​និង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​។​មន្ត្រី​ព្រៃឈើ​ផ្នែក​ឆែប​សហការ​ណ៏​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រឡៅ​ម្លូព្រៃ​ដឹកនាំ​ដោយ​លោក​គឹម​ចេ​ត្ថា​វី​នាយផ្នែក​ឆែប​បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​បទល្មើស​នោះ​។​ប្រតិបត្តិការ​បានធ្វើ​ឡើង​នៅត្រងចំណុច​តា​យូ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាល​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៧​។​
​ ​
លោក​គឹម​ចេ​ត្ថា​វី​នាយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ឆែប​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​ថា​ក្រោយពី​កម្លាំង​ស្ទាក់​ឃាត់​រថយន្ត​ដឹក​អេតចាយ​នោះបាន​ហើយ​ត្រូវបាន​កម្លាំង​រ៉ើ​យក​អេតចាយ​ចេញ​ហើយ​បាន​រកឃើញ​ឈើ​ប្រភេទ​ធ្នង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​ឈ្មួញ​អេតចាយ​បង្កប់​ពី​ខាងក្រោម​អេតចាយ​។​ភ្លាមៗ​នោះ​ត្រូវបាន​កម្លាំង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​និង​រឹបអូស​រថយន្ត​និង​វត្ថុតាង​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​។​

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យដឹង​ទៀតថា​ក្រោយពី​កម្លាំង​ជំនាញ​មេព្រៃ​ឡើង​រ៉ើ​ទម្លាក់​មកក្រោម​ហើយ​បានធ្វើការ​វា​សវែងរក​ឃើញ​ចំនួន​៦៤០​ដុំ​ស្មើ​និង​៨​ម៉ែត្រគូប​។​ក្នុង​នោះបាន​ឃាត់ខ្លួន​អ្នកបើកប​ម្នាក់​ឈ្មោះ​ឈឹម​សាវុធ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរប​ស៊ីឈ្នួល​នៅ​ខេត្តព្រៃវែង​បាន​ដឹក​ចេញពី​ភូមិ​ភ្នំ​ដែក​ឃុំ​រមណីយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​។​

​លោកនាយ​ផ្នែក​បានបញ្ជាក់​ទៀតថា​រថយន្ត​នោះ​ម៉ាក​ហ៊ី​យាន់​ដាយ​ក្បាល​ពណ៌​ស​ទ្រុង​ពណ​ត្រាវ​ចំណុះ​៥​តោន​នៅ​ព្រឹក​ថ្ងៃទី​០១​ខែកញ្ញា​នេះដែរ​ជំនាញ​កំពង់តែបន្ត​សាកសួ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​ដោយ​សៅ​វ៉ាន់ឌី​