​មេព្រៃ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ចំនួន​២​នៅ​ខេត្តព្រះវិហារ​

1131
ចែករម្លែក

​(​ព្រះវិហារ​)៖​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ចំនួន​២​ផ្សេងគ្នា​ក្នុង​ខេត្តព្រះវិហារ​គឺ​ស្រុក​ត្បែងមានជ័យ​និង​ស្រុក​រវៀង​ដោយ​ឃាត់​មធ្យោបាយ​ដឹកជញ្ជូន​មួយចំនួន​មាន​រថយន្ត​តា​កូ​ម៉ា​,​រថយន្ត​សាំ​យ៉ុង​,​រថយន្ត​ហ៊ីយ៉ាន់ដាយ​,​និង​រ៉ឺម៉ក​ម៉ូតូ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​ការឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះបាន​ធ្វើឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានអោយដឹងថា​ប្រតិបត្តិការ​បង្ក្រាបបាន​ស​ហ​ការ​ជាមួយ​កម្លាំង​នគរបាល​ឃុំ​ព្រះ​ឃ្លាំង​និង​កម្លាំង​ចារកិច្ច​បាន​ចាប់​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក់​តូយ៉ូតា​តា​កូ​ម៉ា​ពាក់​ស្លាក់​លេខ​ព្រះវិហារ​២A០២៣៣​ពណ៌​ក្រហម​មាន​ផ្ទុក​ឈើ​អារ​ប្រភេទ​ប្រណីត​ធ្នង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ក្រោយពី​បានធ្វើការ​វាស់​រាប់​ឃើញ​មាន​ឈើ​អារ​ប្រណីត​ធ្នង់​សរុប​ចំនូ​ន​៦៣​ដុំ​ស្មើ​០,៤៥៣​វត្ថុតាង​រក្សាទុក​នៅ​ស្នាក់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​។​

​លោក​សុំ​ស៊ី​វុត្ថា​នាយផ្នែក​រវៀង​បានអោយដឹងថា​កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​កម្លាំង​ផ្នែក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើរ​វៀង​ដឹកនាំ​ដោយ​លោក​ផ្ទាល់​បាន​ចុះ​ឃាត់​ចាប់បាន​រថយន្ត​ម៉ាក់​សាំ​យ៉ុង​ពណ៌​ខៀវ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​២Y៨៨៦៤​នៅ​ចំណុច​ឃុំ​ស្រែ​ធ្នង់​ឃុំ​រមណីយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

ក្នុង​នោះបាន​ឃាត់​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ព្រះវិហារ​៣A00១៥​នៅ​ភូមិ​រំចេក​ឃុំ​រមណីយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​និង​ម៉ូតូ​សន្តោង​រ៉ឺម៉ក​ចំនួន​២​គ្រឿង​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​នោះដែរ​។​
​ ​
លោកនាយ​ផ្នែក​បានបញ្ជាក់​ទៀតថា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះដែរ​ជនល្មើស​បានគេច​ខ្លួន​អស់​បន្សល់ទុក​រថយន្ត​និង​វត្ថុតាង​ហើយ​កម្លាំង​ក៏​រឹបអូស​យកមក​រក្សាទុក​នៅ​ផ្នែក​រវៀង​លទ្ធផល​កំពុងធ្វើការ​វាស់វែង​ហើយ​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​៕S/​ដោយ​សៅ​វ៉ាន់ឌី​