​ ​ ​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ភ្លាម​នៅ​ស្រុក​ថ្មគោល​

1083
ចែករម្លែក

(​បាត់ដំបង​)៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​។​ហេតុការណ៍​កើតឡើង​នៅត្រង់ចំណុច​ក្រុមទី​១០ ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​កាស​ពីថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា នារី​រងគ្រោះ​ឈ្មោះ អឹង សច្ច​នា អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ប្រភព​ដដែល​បាន​បន្តថា​នាង ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​លឿង ពាក់​ស្លាក​លេខ បាត់ដំបង 1U-1880​។ ចំណែក​រថយន្ត​បង្ក​ឈ្មោះ យុន សុខ​ណូន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ព្នៅ​ក្រោម ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ធុន​ធំ ពណ៌​ខៀវ​លាយ​.​ស ពាក់​ស្លាក​លេខ តាកែវ 3A-1547 ។​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​នារី​រងគ្រោះ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ឆ្ពោះទៅ​ជើង​។ លុះដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ធុន​ធំ​មួយ​បាន​បើក​ឡើង​ជែង​រថយន្ត​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​ស្របគ្នា ស្រាប់តែ​មក​បុក​ម៉ូតូ​នារី​រងគ្រោះ​ពីក្រោយ បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ។​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សារ​ទុក​នៅ​អធិការនគរបាល​ស្រុក​ថ្មគោល ដើម្បី​បញ្ជូនទៅ​ស្នងការ​ខេត្ត​។​ចំណែក​សព​នារី​រងគ្រោះ​ត្រូវ​ផ្នែក​ជំនាញ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ភ្លាម(រូប៖វ៉េបសាយ)