​ ​ ​សប្បុរសជន​នាំយក​ថវិកា​ទៅ​ឧបត្ថម្ភ​ដល់​ស្ត្រី​ពិការ​ក្រីក្រ​ដែល​សម្រាលកូន​ដោយ​វះកាត់​

343

(​កំពង់ឆ្នាំង​)៖​លោក​អ៊ុន​កុសល​ប្រធានការិយាល័យ​និង​ជា​ប្រធាន​ស្ថានីយ៍​វិទ្យុជាតិ​ខេត្តកំពង់ឆ្នាំង​បាន​នាំយក​ថវិកា​របស់លោក​ផ្ទាល់​ចំនួន​១០​ម៉ឺន​៥​ពាន់​រៀល​រួម​និង​មន្ត្រី​ក្នុង​ការិយាល័យ​ទៅ​ឧបត្ថម្ភ​ដល់​ស្ត្រី​ពិការ​ក្រីក្រ​ម្នាក់​ដែល​ត្រូវ​សម្រាលកូន​ដោយ​វះកាត់​ដោយ​មិន​គ្រប់​ខែ​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ។​ថវិកា​នេះ​ថ្វី​ត្បិត​មាន​ចំនួន​តិចតួច តែ​បានបង្ហាញ​ពី​វប្បធម៌​ចែករំលែក​ជួយ​គ្នា​ទៅវិញទៅមក និង បាន​ជួយ​សម្រួល​ការលំបាករ​បស់បង​ស្រី​បាន​មួយ​រយៈពេល​ផងដែរ ។​

​សូមបញ្ជាក់ថា ស្ត្រី​ពិការ​ជើង​ម្នាក់ ( ជើង​ស្វិត​ទាំង​២ ) បាន​សុំ​ក្តីមេត្តា​ពី​សប្បុរសជន​ជួយ​ដល់​រូបគាត់​ផង ពីព្រោះ​គាត់​ត្រូវ​ទៅ​​សម្រាលកូន​នៅ​ភ្នំពេញ​ប៉ុន្តែ​មិនមាន​លុយ ។​ស្ត្រី​រូបនេះ​បាន​ប្រាប់​អោយដឹងថា គាត់​ឈ្មោះ​បឿន សុភា ប្តី ឈ្មោះ​ឡាន គល់ មកពី​ភូមិ​ស្វាយ​រពារ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង​។ គាត់​មាន​ផ្ទៃពោះ​៨​ខែ​ហើយ ដោយមាន​អា​ការៈមិន​ស្រួល ត្រូវ​ក្រុមគ្រួសារ​បញ្ជូនមក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

​ស្ត្រី​ខាងលើ​បាន​អោយដឹងទៀតថា​ដោយសារ​គាត់​មាន​កម្លាំង​ខ្សោយ​និង​ត្រូវ​សម្រាល​ដោយ​វះកាត់​ទាំង​មិន​គ្រប់​ខែ​ទៀត​ទើប​គ្រូពេទ្យ​សម្រេច​បញ្ជូនទៅ​ភ្នំពេញ ដោយសារ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង មិនមាន​កែវ​សម្រាប់​ចិញ្ចឹម​ទារក ។ ស្រី​រូបនេះ​បាន​អោយដឹងទៀតថា សព្វថ្ងៃនេះ​គ្រួសារ​គាត់​ក្រី​ក្រី​ណាស់​រក​ព្រឹក​ខ្វះ​ល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹក​ឥឡូវនេះ​ជួប​បញ្ហារ​អីចឹង​ទៀត​រកលុយ​មួយ​រៀល​គ្មាន​សូម​សប្បុរសជន​មេត្តាជួយ​ដល់​រូបគាត់​ផង​៕S/​ដោយ​៖​សន​សក្តា​

សប្បុរសជន​នាំយក​ថវិកា​ទៅ​ឧបត្ថម្ភ​ដល់​ស្ត្រី​ពិការ​ក្រីក្រ​ដែល​សម្រាលកូន​ដោយ​វះកាត់​