​ ​ ​ស្នេហា​ផ្អែមល្ហែម​៥​ឆ្នាំ​ទីបំផុត​ស្រី​ប្រកាន់​ប្រុស​ប្រកែក​អូស​.​ក​ចូល​សាលាសង្កាត់​

365

(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​មាន​ស្នេហ៍​វ័យក្មេង​មួយគូ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​ខាង​ស្រី​ប្រកាន់​ថា​បាន​បូជា​ខ្លួនប្រាណ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​ពេលនេះ​ប្រុស​ស្នេហ៍​រក​ល្បិច​ដោះដៃ​។​
​ចំណែក​ខាង​ប្រុស​ខណៈ​ស្រី​អូស​.​ក​ចូល​សាលាសង្កាត់​បានប្រកែក​ថា​ពួកគេ​គ្រាន់តែ​ស្រឡាញ់គ្នា​ធម្មតា​មិន​ដល់​ថ្នាក់​ស៊ីជម្រៅ​បាន​ខ្លួន​​ប្រាណ​ឬ​ព្រហ្មចារី​អ្វី​ឡើយ​។​

​នារី​រងគ្រោះ​រឿង​ស្នេហា​នោះ​មានឈ្មោះ សាន់ ចាន់​ដា អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ចំណែក​ភាគី​ខាង​ប្រុស​ដែល​ចង់​ដោះដៃ​
​ចោល​គូស្នេហ៍ មានឈ្មោះ ភឿន សិទ្ធ អាយុ​២២​ឆ្នាំ អតីត​កម្មករ​រោងចក្រ​ជាមួយគ្នា បច្ចុប្បន្ន ប្រកប​របរ​លក់​ក្រួច​អាំង ស្នាក់នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​នារី​រងគ្រោះ​បាន​បន្តថា​នាង​បាន​ស្រឡាញ់គ្នា​ជាមួយ​បុរស​នោះ​អស់​៥​ឆ្នាំ​ហើយដោយ​ពីដំបូង​បាន​ស្គាល់គ្នា​ខណៈពេល​ធ្វើការ​ក្នុង​រោងចក្រ​​ជាមួយគ្នា​។​ក្រោយមក​ក៏មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា រហូត​ឈានដល់​ការប្រគល់​ខ្លួនប្រាណ​និង​ព្រហ្មចារី​ឱ្យ​ប្រុស​ស្នេហ៍ ដើម្បី​បញ្ជាក់​ទឹកចិត្ត​ស្នេហ៍​ស្មោះ​ចំពោះ​ប្រុស​ស្នេហ៍​ខ្លួន​។ តែ​មិន​នឹកស្មានថា​ក្រោយពេល​ឆ្អែតឆ្អន់​ហើយ
​ប្រុស​ស្នេហ៍​ចង់​ដោះដៃ​មិន​ចង់​ទទួលខុសត្រូវ​ពាក្យ​ដែល​ខ្លួន​ធ្លាប់​សន្យាថា នឹង​រៀបការ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​។

​ក្រោយមក​ខាង​ប្រុស​ក៏បាន​លាឈប់​ពី​ការងារ​ក្នុង​រោងចក្រ ហើយ​ឈប់​រស់នៅ​នឹង​បន្ទប់​ជួល​ចាស់ គេច​មុខ​ពី​នាង បាន​ទៅ​ប្រកប​របរ​រកស៊ី​លក់​ក្រួច​អាំង​។ លុះដល់​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ទើប​នាង​ប្រទះឃើញ​ខាង​ប្រុស​កំពុង​លក់​ក្រួច​អាំង​នៅ​ម្ដុំ​ផ្សារ​អូរ​ដឹ​ម ក៏​នាំគ្នា​អូស​.​ក ចូល​សាលាសង្កាត់​ដើម្បី​ដោះស្រាយ​តាមច្បាប់​។​

​ចំណែក​សាមីខ្លួន​ខាង​ប្រុស​បាន​ឲ្យ​ដឹងថា ពួកគេ​គ្រាន់តែ​ស្រឡាញ់គ្នា​ធម្មតា មិន​ដល់​ថ្នាក់​ស៊ីជម្រៅ​បាន​ខ្លួនប្រាណ​ឬ​ព្រហ្មចារី​អ្វី​ឡើយ​។ ​តែ​សម្ដី​ខាង​ប្រុស​នេះ​ត្រូវ​ភាគី​ខាង​ស្រី​ច្រានចោល​ទាំងស្រុង​គឺ​គ្រាន់តែ​ជាការ​ដោះស្រាយ​យករួចខ្លួន​តែប៉ុណ្ណោះ​។​ភាគី​ខាង​ស្រី​បាន​បន្តថា បំណាច់​លះបង់​ទាំង​កាយ​ទាំង​ចិត្ត​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​នោះ​ខាង​ប្រុស​មិនអាច​ដោះដៃ​បាន​ដោយ​ស្រួលៗ​នោះទេ​។

នេះ​ជា​ពាក្យសម្ដី​ដែល​ពួកគេ​ប្រកែក​គ្នា នៅមុខ​សាលាសង្កាត់​មុន​ចូល​ដោះស្រាយ​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ៕S/​ដោយ​៖​ហូ​សាន់​