​ ​ ​ស្រឹ​វឹង​ស្រា​ដើរ​ឆ្លង​ផ្លូវដែក​ត្រូវ​រថភ្លើង​បុក​និង​កិន​ស្លាប់​នៅ​ខណ្ឌទួលគោក ​ ​ ​

1001
ចែករម្លែក

(​ភ្នំពេញ​)៖​បុរស​ម្នាក់​ពេល​ស្រឹ​វឹង​ស្រា​បាន​ដើរ​ឆ្លង​ផ្លូវដែក​តែ​ត្រូវ​រថភ្លើង​បានបញ្ចប់​ជីវិត​ដោយ​បុក​និង​កិន​ខ្ទេច​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ម្តុំ​ក្រោយ​សាលា​តិច​ណូ​ក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​មុន​កើតហេតុ​មាន​បុរស​វ័យ​ជិត​៣០​ឆ្នាំ​បាន​ផឹកស្រា​ស្រឹ​វឹង​ហើយក៏​ដើរ​ចេញពី​ផឹក​រួច​ដើរទៅ​ផ្ទះ​ឆ្លង​ផ្លូវដែក​តែ​ត្រូវ​រថភ្លើង​មកដល់​បាន​បុក​និង​កិន​ខ្ទេច​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​។​បុរសរងគ្រោះ​ដែល​ស្លាប់មាន​អាយុ​ជិត​៣០​ឆ្នាំ​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​។​ក្រោយ​កើតហេតុ​អ្នកស្លាប់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ចំណែក​រថភ្លើង​ត្រូវបាន​ត្រឡប់​ទៅ​ចត​នៅ​កន្លែង​ចេញដំណើរ​វិញ​ហើយ​ករណីនេះ​ពុំ​ដឹងថា​ខាង​រថភ្លើង​ត្រូវ​សង​ទៅខាង​ជនរងគ្រោះ រឺ​មិន​សង​នោះទេ​៕S/​ដោយ​៖​ហូ​សាន់​

​ស្រឹ​វឹង​ស្រា​ដើរ​ឆ្លង​ផ្លូវដែក​ត្រូវ​រថភ្លើង​បុក​និង​កិន​ស្លាប់​នៅ​ខណ្ឌទួលគោក (រូប៖វ៉េបសាយ)