​ ​ ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​១៧​នាក់​ទៅ​តុលាការ​

2046
ចែករម្លែក

(​ភ្នំពេញ​)៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ១៧​នាក់ រួម និង​ថ្នាំញៀន​ចំនួន ៨៦​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ទៅ​តុលាការ​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​។​

មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ១៧​នាក់​នេះ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​រយៈពេល​២​ថ្ងៃ​ផ្សេងគ្នា រួមមាន​៖​ជនសង្ស័យ​ទី​១.​ឈ្មោះ ប៊ុត ទិ​ត្យ​សុភា​វី ហៅ​ស្រីណូ ភេទ​ស្រី អាយុ ២៣​ឆ្នាំ , ២.​ឈ្មោះ ហុក ហុងកុង​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​បង្ក្រាប និង​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​ល្ងាច​នៅ​ចំណុច លើផ្លូវ​រថភ្លើង ភូមិ​១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។​

​លុះដល់​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​នៅ​ចំណុច​និង​ថ្ងៃ​ដដែល​អាវុធហត្ថ​ខណ្ឌដូនពេញ​និង​កម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី ភ្នំពេញ បាន​ស្រាវជ្រាវ​ស្វែងរក​បន្ត រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ដែលជា​ក្មេងប្រុស​អ​និតិ​ជន​(​ក្មេង​អាយុ​ក្រោម ១៤​ឆ្នាំ​) ឈ្មោះ ឃ​.​ស​.​ណ​.​ភេទ​ប្រុស អាយុ​១១​ឆ្នាំ រួម និង​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៥៣​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ដែល​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ០២​នាក់ ខាងលើ ប្រើ​ឱ្យ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដល់​រូបគេ​។
ចំណែក​ក្មេងប្រុស​ជា​អ​និតិ​ជន​(​ក្មេង​អាយុ​ក្រោម ១៤​ឆ្នាំ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ជូនទៅ​ឲ្យ​មន្ទីរ​សង្គមកិច្ច ដើម្បី​គ្រប់គ្រង​វិញ​។​

បន្ទាប់ពី​បង្ក្រាប​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ០២​នាក់ ខាងលើ រួចមក អាវុធហត្ថ​រាជធានី ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ១៥​នាក់ ផ្សេងទៀត នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងនោះ​មាន ១.​ឈ្មោះ ចាន់ សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ ២០​ឆ្នាំ , ២.​ឈ្មោះ ថៃ សុខ​ឡាង ភេទ​ស្រី អាយុ ២៦​ឆ្នាំ , ៣.​ឈ្មោះ ទេព កុសល ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​បង្ក្រាប និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច លើផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួម និង​ដកហូត​បាន​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ២៧​កញ្ចប់​(​ម៉ា​ទឹកកក​)​។​

ចំណែក​ជនសង្ស័យ​ទី​៤.​ឈ្មោះ ញ៉េ ច​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ , ៥.​ឈ្មោះ លាង វិច្ឆិកា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ , ៦.​ឈ្មោះ អ៊ុំ មករា ហៅ​ដូង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី ភ្នំពេញ បង្ក្រាប និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៧​នៅ​ចំណុច​ប្លុក​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ រួម និង​ថ្នាំញៀន ០១​កញ្ចប់​(​ម៉ា​ទឹកកក​)​។​

​ជនសង្ស័យ​ទី​៧.​ឈ្មោះ ម៉ុ​ន សាមុត ភេទ​ប្រុស អាយុ ២០​ឆ្នាំ , ៨.​ឈ្មោះ ហេង គឹមហុង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ , ៩.​ឈ្មោះ សុខ ម៉េង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ , ១០. ឈ្មោះ​សឹង សុ​ទន់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ , ១១.​ឈ្មោះ ណាត ណៃ ភេទ​ប្រុស អាយុ ២០​ឆ្នាំ , ១២.​ឈ្មោះ នួន ស៊ុយ​ជាំ​ង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ , ១៣.​ឈ្មោះ វឿន ធា ភេទ​ប្រុស អាយុ ២១​ឆ្នាំ , ១៤.​ឈ្មោះ​ស៊ីវ យូ​ស៊ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​,១៥.​ឈ្មោះ​ដុស ប៉ង ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ដូនពេញ ធ្វើការ បង្ក្រាប និង​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១២​នៅ​ចំណុច ភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ខណៈពេលដែល​ពួកគេ​កំពុង​ប្រមូល​ផ្តុំគ្នា​ពួន​សំងំ​ជក់​គ្រឿងញៀន ។​.

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​បាន សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើ​តេស្ត​ទឹកនោម ក៏ដូចជា​ចម្លើយសារភាព របស់​ពួកគេ គឺ​ពិតជា​ជាប់​ពាក់ព័ន្ធ និង​ប្រាស់​គ្រឿងញៀន ពិតប្រាកដ​មែន​៕S/​ដោយ ៖ ណូ​រ៉ា​

​រូប ៖ ជនសង្ស័យ​១៧​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ​(​ណូ​រ៉ា​)​