​ ​ ​ ​កម្មករសំណង់​អាងទឹក​៣​នាក់​ដួលសន្លប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

881
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​កម្មករ​ចំនួន​៣​នាក់​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​អាងទឹក​ក្នុង​អគារ​ខុន​ដូ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិតនៅ​ក្នុងភូមិ​តា​ងួន​ជាប់​ព្រំប្រទល់​ជាប់​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដួលសន្លប់​ជា​បន្តបន្ទាប់ ។​

​អ្នក​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖​កម្មករ​ដែល​ដួលសន្លប់​ទាំង​៣​នាក់​នោះ​ទី​១-​ឈ្មោះ ឈួន ឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាជាង​លាបថ្នាំ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​។​ទី​២-​ឈ្មោះ ឃឹម ច​ន្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាជាង​លាបថ្នាំ ដែលមាន​ទីលំនៅ​ជាមួយគ្នា និង​ទី​៣​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ អ្នក​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ម​ន្ទិ​រ​ពេទ្យ​ឯកជន​ភ្លាមៗ​ផងដែរ ។​

​អ្នក​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​ទៀតថា​៖​នៅ​មុនពេល​កើតហេតុ​កម្មករ​ទាំង​៣​នាក់​នោះបាន​ទៅ​លាបថ្នាំ​នៅក្នុង​ទីតាំង​ខាងលើ ក្រោយមក​ក៏បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ដោយ​សង្ស័យ​តែ​ពុល​នឹង​ថ្នាំ​បៀក ឬ​លាប​នោះ​ទើប​ធ្វើឱ្យ​កម្មករ​ដួលសន្លប់​បែបនេះ ៕S/​ដោយ​៖​កញ្ញា​រស្មី​

​កម្មករសំណង់​អាងទឹក​៣​នាក់​ដួលសន្លប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ