​ ​ ​ ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បុរស​៣​នាក់ លួច​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​

254

(​ភ្នំពេញ​)៖​បុរស​៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន ក្នុងករណី​លួច​ម៉ូតូ​សណ្តោង​រ៉ឺម៉ក កាលពី​យប់​ថ្ងៃទី​២៤ ខែ កក្កដា ឆ្នាំ ២០១៧ នៅ​ចំណុច​មុខផ្ទះ​ជួល ផ្លូវ​លេខ​១៧​បេ​តេ ក្រុមទី​០៣ ភូមិ សន្សំ​កុសល​៥ សង្កាត់ បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។​

​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ លីម ប៊ុន​ឆាយ ហៅ ទី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤២២ ផ្លូវ លេខ​៣៦៩ ភូមិ ព្រះ​ពន្លា សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិត​ប្រាក ។ ជនសង្ស័យ​ទី​២​ឈ្មោះ យឹម វាសនា ហៅ ធំ , ៥៥ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មុខរបរ សន្តិសុខ​ឯកជន ។

ជនសង្ស័យ​ទី​៣​ឈ្មោះ វុ​ធ លី​សុ​ដា ហៅ ឆ្លូញ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ដើម​មៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល មុខរបរ មិន​ពិត​ប្រាក ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ ចាន់ សុភា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ រត់​ម៉ូតូ​កង់​បី ។​

​ជាមួយគ្នានេះ កម្លាំង​ដកហូត ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ​អេស ពណ៍​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1D 2574 និង កន្ទុយ រ៉ឺម៉ក​០១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1V0328 (​ជា​របស់​ជនរងគ្រោះ ចាន់ សុភា​) និង ម៉ូតូ​០១​គ្រឿង​ម៉ាកវីវ៉ា ពណ៍ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T9366(​ជា​របស់​ជនសង្ស័យ យឹម វាសនា​) ។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង ៕S/​ដោយៈ​សាវ​រក្ស​

​-​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បុរស​៣​នាក់ លួច​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​

​ ​