​ ​ ​ ​កុមារា​ម្នាក់​ទៅលេង​ទឹក​រណ្ដៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

853

(​ព្រៃវែង​)៖​កុមារា​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​បន្ទាប់ពី​ទៅលេង​ទឹក​នៅ​រណ្ដៅ​គឿង​ចក្រ​ជីក​ដែលមាន​ជម្រៅ​ដ៏​ជ្រៅ​។​ហេតុ​ការ​ណ៏​កុមារា​លង់ទឹក​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងលិច​ភូមិ​ព្រៃ​ល្វា​យ​ឃុំ​ទឹកថ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​។​
​លោក​អ៊ុង​ផាន​អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹងថា​កុមារា​រងគ្រោះ​ឈ្មោះ​ធន​បញ្ញា​អាយុ​១០​ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​លង់ទឹក​ស្លាប់​ក្រោយពេល​ទៅ​ទឹក​ក្នុង​រណ្ដៅ​គឿង​ចក្រ​ជីក​ដែលមាន​ជម្រៅ​ជ្រៅ​។​

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា​កុមារា​រងគ្រោះ​មិន​នៅ​ជាមួយ​ឱ​ពុក​ម្ដាយ​ទេ​ព្រោះ​អី​ពួកគាត់​ទៅធ្វើ​ការ​នៅឯ​ភ្នំពេញ​អស់​។​ប៉ុន្តែ​នៅ​ជាមួយ​ជីដូន​ឈ្មោះ​ប៉ឹង​អៀង​អាយុ​៦០​ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ​ដែលជា​អ្នកមើល​ខុសត្រូវ​ជំនួស​ឱ​ពុក​ម្ដាយ​។​នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​១​រសៀល​ជនរងគ្រោះ​បាន​ទៅលេង​ទឹក​នៅ​ចំណុច​នោះ​ហើយក៏​លង់​ស្លាប់​។ លុះដល់​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល​ទើប​គេ​ប្រទះឃើញ​សព​ក្មេងរងគ្រោះ​ទើប​រាយការណ៍​មក​សមត្ថកិច្ច​។​
​បន្ទាប់​ទទួល​ព័ត៌មាន​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យឃើញថា​កុមារា​រងគ្រោះ​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​ប្រាកដ​មែន និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​ចាន់ ថន​