​ ​ ​ ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​ម៉ូតូ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

915
ចែករម្លែក

(​ភ្នំពេញ​)៖​ជនសង្ស័យ​២​នាក់​ដែល​ពាក់​ព័ករ​ណី​ចោរកម្ម​(​លួច​ម៉ូតូ​)​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ល្បាត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ម្តុំ​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី​ផ្លូវ​ម៉ុង​រិទ្ធី​ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់​នោះ​១/​ឈ្មោះ​មាស​សុឃ្លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​និង មាន​ស្រុកកំណើត​នៅ​ភូមិ​រកា​គយ​ស្រុក​កងមាស​ខេត្តកំពង់ចាម​និង​ម្នាក់ទៀត​ឈ្មោះ​តិ​ល​ហាវ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​និង​មាន​ស្រុកកំណើត​នៅ​ឃុំ​លើកដែក​ស្រុក​លើកដែក​ខេត្តកណ្តាល​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​

ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មកកាន់​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ធ្វើការ​សួ​នាំ​ពួកគេ​បាន​សារភាពថា​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ដែល​ពួកគេ​កំពុង​ជិះ​គឺ​គេ​បានធ្វើ​សកម្មភាព​លួចបាន​នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​១​អាទិត្យ​មុននេះ​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និ​តី​វិធី ៕S/​ដោយ​ម៉េង​សែ​