​ ​ ​ ​ឃុំខ្លួន​បុរស​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​

846
ចែករម្លែក

(​ភ្នំពេញ​)៖​បុរស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៧​។

​លោក ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​សូ ខ្លឹង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​បាន​ត្រូវ នគរបាល​ប៉ុស្តិ៍​និរោធ​ឃាត់ខ្លួន កាល​វេលា​ម៉ោង​៦៖៣០ យប់ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ក្នុងនោះ​កម្លាំង​ដកហូត​បាន​វត្ថុតាង​រួមមានៈ -​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​) សរុប​១៥​កញ្ចប់ (១​កញ្ចប់​ថង់​ធំ​ល្មម និង​១៤ កញ្ចប់​ថង់​តូច​) ៕S/​ដោយៈ​ស​រិ​ទ្ធ​