ជនជាតិ​ស្វី​សម្នាក់​ផឹកស្រា​៣​ថ្ងៃ​ជាប់​គ្នា​រហូត​គាំងបេះដូង​ស្លាប់​ក្នុងផ្ទះ​សំណាក់​

740

(​ភ្នំពេញ​)៖​បុរស​ជនជាតិ​ស្វី​សម្នាក់​បាន​ស្លាប់​ដោយសារ​ការផឹក​ស្រា​អស់​រយៈពេល​៣​ថ្ងៃ​បណ្ដាល​ឲ្យ​ខ្យល់គ​ស្លាប់​តែម្តង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​បន្ទប់​គ្មាន​លេខ​លើ​ក្រែ​ពូក ផ្ទះសំណាក់​យីហោ (​ដឹ អាយ​រី​ផ្លេ​ស​ផាប់​)​ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១១9E
១​ផ្លូវ​១១0​ភូមិ​0៥​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៧​។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​សាកសព​ជនរងគ្រោះ​ឈ្មោះ​Jankiewicz Renaud ភេទ​ប្រុស ជនជាតិ Switzerland មុខរបរ​ចុងភៅ​ឆ្នាំ​កំណើត​១៩៧៦​កាន់​លិខិតឆ្លងដែន​លេខ​F3445595​។​ប្រភព​ដដែល​បាន​បន្តថា​ជនរងគ្រោះ​បានមក​ជួល​ស្នាក់នៅ​ផ្ទះសំណាក់​យីហោ (​ដឹ អាយ​រី​ស ផ្លេ​ស ផាប់​) ក្នុង បាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ ដោយមាន​មុខរបរ​ចុងភៅ​និង​មិត្តភក្តិ​២-៣​នាក់​ទៀត ។​

នៅ​មុនពេល​កើតហេតុ​រយៈពេល​បី​ថ្ងៃ​កន្លងមក​គឺ​ជនរងគ្រោះ​បានធ្វើ​ខួបកំណើត​របស់ខ្លួន ដោយ​រូបគាត់​បាន​ផឹកស៊ី​បី​ថ្ងៃ​ជាប់​គ្នា ។​លុះ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កក្ដ​ដា​ស្រាប់តែ​មិត្តភក្តិ​ទៅ​ដាស់​ជនរងគ្រោះ​ឲ្យ​ភ្ញាក់ ទើប​ដឹងថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ក៏បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង ។​

​ក្រោយ​កើតហេតុ ម្ចាស់​ទីតាំង​បាន​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ ដើម្បី​ដឹងថា​ជា​ករណី​អ្វី ។​តាម​ការពិនិត្យ​និង​សន្និដ្ឋាន​របស់លោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ រាជធានី​ភ្នំពេញ ជនរងគ្រោះ សព ស្លាប់​ដោយសារ​ការ​គាំងបេះដូង ។​បច្ចុប្បន្ន សព​ត្រូវបាន​យកទៅ​ក្លាស្សេ​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ៕S/​ដោយ អង្គា​រ៍​ហេង​