​ ​ ​ ​ដើមឈើ​ងាប់​មួយ​ដើម​នៅ​សង្កាត់​ទឹកល្អក់​២​អាច​ប្រឈម​ហានិភ័យ​ដល់​ពលរដ្ឋ​

315

(​ភ្នំពេញ​)៖​ប្រជាពលរដ្ឋរ​ដែលមាន​លំនៅស្ថាន​ជាប់​និង​ដើម​គរ​យក្ស​មួយ​ដើម​គឺ​ពួកគាត់​មានការ​ព្រួយបារម្ភ​ដោយសារតែ​សុវត្ថិភាព​កូនចៅ​សាច់ញាតិ​ពិសេស​អ្នកធ្វើដំណើរ​ទៅមក​ឆ្លងកាត់​តាម​ដងផ្លូវ​នោះ​។​ពួកគាត់​ខ្លាច​មាន​បញ្ហា​កើតឡើង​ជាយ​កថា​ហេតុ​នៅ​ថ្ងៃ​ណាមួយ​ទើប​ពួកគាត់​បង្ខំចិត្ត​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​សង្កាត់​ទឹកល្អក់​២​និង​អាជ្ញាធរ​ខណ្ឌទួលគោក​ក៏ដូចជា​ជំនាញ​ពាក់​ព​ន្ធ័​មេត្តា​ចាប់អារម្មណ៍​ចំពោះ​ដើម​គរ​ងាប់​មួយ​ដើម​យ៉ាង​ធំ​នៅ​សង្កាត់​ទឹកល្អក់​២​នេះ​ផង​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ដើម​គរ​នោះ​វា​បាននិងកំពុង​ពុកផុយ​រង់ចាំតែ​ដួលរលំ​នៅ​ថ្ងៃ​ណាមួយ​។​ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ​អើពើ​ឬ​មាន​វិធានការ​ទៅលើ​ដើម​គរ​ងាប់​មួយ​នេះ​ផង​ឬមួយ​លោក​មិនដែល​ខ្វល់​ពី​បញ្ហា​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ដោយសារតែ​ដើមឈើ​នេះ​ទេ​។​ព្រោះ​ឈើ​ងាប់​មួយ​ដើម​នេះ​មាន​ទំហំ​ធំ​ណាស់​សូម្បីតែ​៣​ទៅ​៤​នាក់​អោប​មិន​ជុំ​ផង​រីឯ​កម្ពស់​ក៏​ខ្ពស់​ទៀត​ប្រហែល​ជាង​២០​ម៉ែត្រ​និង​មាន​មែក​ច្រើន​ណាមួយ​នៅជាប់​ដងផ្លូវ​២៦៥​សង្កាត់​ទឹកល្អក់​២​ខណ្ឌទួលគោក ។​

​ប្រជាពលរដ្ឋ​បាន​បន្តថា​នៅ​រដូវ​នេះ​វស្សា​នេះ​មាន​ខ្យល់​ព្យុះភ្លៀង​ជា​ញឹកញាប់​អាច​បង្កឱ្យមាន​ហា​នី​ភ័យ​នៅ​ថ្ងៃ​ណាមួយ​ដោយសារតែ​ដើមឈើ​ងាប់​ពុក​មួយ​ដើម​នេះ​បាក់មែក​ធ្លាក់​ឬ​រលំ​សង្កត់​កិន​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ឬក៏​អាច​ដួល​សង្កត់​ទៅលើ​រថយន្ត​ឬ​ម៉ូតូ​ដែល​ចត​ក្បែរ​នោះ​ឬ​អ្នកដំណើរ​តាមផ្លូវ​ក៏​អាច​ថា​បាន​។​

ពួកគាត់​ក៏​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ប្រញាប់​កាប់​ចេញ​ព្រោះ​វា​ងាប់​ពុកផុយ​តាំងពី​គល់​រហូតដល់​ចុង​អស់​ទៅហើយ​បើ​មិន​ដូច្នេះ​ទេ​ពួកគាត់​និង​អាច​ទទួលរង​នូវ​គ្រោះថ្នាក់​នៅ​ថ្ងៃ​ណាមួយ​ដោយសារ​ដើមឈើ​ងាប់​ដ៏​ធំ​មួយ​ដើម​នេះ ៕S/​ដោយ​ម៉េង​សែ​

​ដើមឈើ​ងាប់​មួយ​ដើម​នៅ​សង្កាត់​ទឹកល្អក់​២​អាច​ប្រឈម​ហានិភ័យ​ដល់​ពលរដ្ឋ​