​ ​ ​ ​នគរបាល​សេដ្ឋកិច្ច​ចុះ​រឹបអូស​ផលិតផល​រំលោភសិទ្ធិ​នាំចូល​នៅ​ខណ្ឌចំការមន​

1005
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​TSNR​បាន​ចុះ​ឆែកឆេរ​និង​រឹបអូស​ផលិតផល​រំលោភសិទ្ធិ​នាំចូល​ពី​ដេប៉ូ​លក់​ភេ​ជ្ជ​ស​ជ្ជៈ​គ្រប់មុខ​ហាក់​សៀ​។​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ហោ លី​ណា​ព្រះ​រា​ជ្ញា​រង​រាជធានី ភ្នំពេញ និង​លោក អ៊ុំ ម៉ូ​នី អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន ចុះ​ឆែកឆេរ​ដេប៉ូ​លក់​ភេសជ្ជៈ​មួយកន្លែង​មាន​យីហោ ឈ្មោះ ហាក់ សៀ ដោយ​រឹបអូស​សាប៊ូ​បាន​មួយចំនួន​ដែល​រំលោភសិទ្ធិ​នាំចូល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ម៉ូ​នី អនុប្រធាន​នាយក នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ដេប៉ូ​ហាក់ សៀ លក់​ភេសជ្ជៈ​គ្រប់មុខ ស្ថិត​នៅផ្ទះ ២៤AB​ផ្លូវ​លេខ​១៩៩​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​និង​ទីតាំង​មួយកន្លែង​ទៀត នៅ​ផ្លូវ​៣៨៤ សង្កាត់​ទូល​ស្វាយព្រៃ​១​ដូចគ្នា ។​

ក្នុង​នោះបាន​ឆែកឆេរ​រហូត​ឈានដល់​ការ រឹបអូស​នៅ​វត្ថុតាង​មួយចំនួន​របស់​ក្រុមហ៊ុន​នេះ​ពីរ កន្លែង ដាច់ដោយឡែក​ពីគ្នា​។ គឺ​បន្ទាប់ពី​មាន​ពាក្យ បណ្តឹង​របស់​ក្រុមហ៊ុន TSNR ដែលជា​ក្រុមហ៊ុន នាំចូល ផ្តាច់មុខ​នៅ​សម​ទ្ធ​ផល​ដូចជា​សាប៊ូ​លាងចាន និង បោក​ខោអាវ​ម៉ាក ប្រូ ម៉ាក់​ប៉ៅ និង​ម៉ា​ក់ឡៃ​ប៉ន​អេ​ហ្វ ពី​ប្រទេស​ថៃ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្តថា បន្ទាប់ពី​ធ្វើការ ឆែកឆេរ​សមត្ថកិច្ច​ក៏បាន​រកឃើញ​សាប៊ូ​ម៉ាក់​ខាងលើនេះ​ចំនួន​២០៩​កេះ ដែល​ស្ថិតនៅ ក្នុង​ដេប៉ូ និង​ខ្លាំង​របស់​ម្ចាស់​ដេប៉ូ​ឈ្មោះ​ហាក់ សៀ នេះ​តែម្តង ។ តែ​យ៉ាងណាក្តី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំទាន់​បញ្ជាក់ថា បន្ទាប់ពី​រឹបអូស​បាន​នឹង​ត្រូវយក ទៅណា​នោះទេ ខណៈ​ខាង​ក្រុមហ៊ុន​គ្រាន់​ប្តឹង​ទាម ទារ​សំណង​ជំងឺ​ចិត្ត​នោះ​៕S/​ដោយ​៖​ហូ​សាន់​

​នគរបាល​សេដ្ឋកិច្ច​ចុះ​រឹបអូស​ផលិតផល​រំលោភសិទ្ធិ​នាំចូល​នៅ​ខណ្ឌចំការមន​(រូប៖វ៉េបសាយ)