​ ​ ​ ​នាយ​ពែ​កមី​ត្រូវ​នគរបាល​ចរាចរណ៍​ឃាត់​ឱ្យ​ផ្លុំ​រក​ជាតិ​អាល់កុល​

566

(​ភ្នំពេញ​)៖​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​តារា​កំប្លែង​នាយ​ពែ​កមី​បា​នស​សេ​រថា​លោក​ត្រូវ​សមត្ថកិច្ច​ឃាត់​ឱ្យ​ផ្លុំ​ពិនិត្យ​រក​ជាតិ​អាល់កុល​ខណៈ​ផឹកស៊ី​រួច​បើកបរ​កាលពី​យប់​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៧ តែ​សំណាងល្អ​លោក​ហូប​តែ​បន្តិចបន្តួច​អត់​មាន​បញ្ហា​។​

​លោក ពែ​កមី​បាន ស​សេរ​សារ​បង្ហោះ​ឱ្យដឹងទៀតថា ជួយ​ស៊ែរ​ផង​បងប្អូន​! ទោះ​យើង​ជា​អ្វី​ក៏ដោយ ត្រូវតែ​គោរព​ច្បាប់ គ្មាន​ការយោកយល់​។ ថ្ងៃនេះ​សមត្ថកិច្ច​នគរបាល​ហៅ​វាស់​ជាតិ​អាល់កុល តែ​មិន​អី​ព្រោះ​ញ៉ាំ​បានតែ​២​កំប៉ុង ហាហា រួចខ្លួន​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​លោក មិនបាន​បញ្ជាក់ថា​លោក​មកពី​ទីណា ហើយ ទៅ​ចូលរួម​កម្មវិធី​អ្វី​ឱ្យ​ច្បាស់​នោះទេ ៕S/​ដោយ​៖​សហការី​

​នាយ​ពែ​កមី​ត្រូវ​នគរបាល​ចរាចរ​ឃាត់​ឱ្យ​ផ្លុំ​រក​ជាតិ​អាល់កុល​(រូប៖វ៉េបសាយ)