​ ​ ​ ​នារី​ម្នាក់​ចូលធ្វើការ​បាន​មួយសន្ទុះ​ក៏​ដួលសន្លប់​ដឹក​ដល់​ពេទ្យ​ស្លាប់​

275

(​ភ្នំពេញ​)៖ កម្មការិនី​រោងចក្រ​ម្នាក់ ពេល​ចូលធ្វើការ​បាន​មួយសន្ទុះ ស្រាប់តែ​ដួលសន្លប់ នៅក្នុង​រោងចក្រ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​មកដល់​មន្ទីរពេទ្យ​។ តែ​ជា​អកុសល​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រុស្សី ក្រោយពេល​ដួលសន្លប់​នៅក្នុង​រោងចក្រ ស្ទា​ហ្វ​យូ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៧ ។​

​សព​ខាងលើ ឈ្មោះ ផុន សា​វ៉ាន់​អាយុ​២៨ ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ស្តា​ហ្វ​យូ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​រោងចក្រ​ខាងលើ​មាន​ស្រុកកំណើត​ភូមិ​ខ្វិត ឃុំ​បាធាយ ស្រុក​បាភ្នំ​ខេត្ត ព្រៃវែង​។​បើតាម​អ្នក​ដែល​រស់នៅ​ជាមួយគ្នា​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មុនពេល​មក​ធ្វើការ គាត់​ហាក់ដូចជា​មិន​ស្រួលខ្លួន ពេលមកដល់​កន្លែង​ស្គេ​ន​មេដៃ ពេល​ស្គេ​ន​ហើយ ជនរងគ្រោះ​បាន​អង្គុយ​ចុះ ដោយ​អស់កម្លាំង​ខ្លាំង​ពេ​ក។

ភ្លាមនោះ​កម្មករ​ដូចគ្នា​បាន​នាំំ​គ្នា​ជួយ​រិត​ប្រេងខ្យល់ និង​ជួយ​ធ្វើ​ចលនា​ឱ្យ​។​ក្រោយមក​ខាង​រោងចក្រ បា​នប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​មូល​មិត្ត តែ​មន្ទីរពេទ្យ​ថា​គ្នា​លទ្ធ​មើល​អ្នកជំងឺ ត្រូវបាន​ប​ញ្ចូ​ន​បន្តទៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រ៉ុ​ស្ស៊ី តែ​ពេលមកដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​បច្ចុប្បន្ន សព​ត្រូវបាន​តម្កល់ មន្ទីរពេទ្យ រង់​ចំ​សមត្ថកិច្ច​មក​ធ្វើ​កោសល្យវិច័យ មុន​និង​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សម្ថ​ត​កិច្ច​ជំនាញ​ខាង​កោសល្យ​វិ​ច្ច័​យ ទៅពិនិត្យ​សព​នោះ​រួច​បានអោយដឹងថា ស្លាប់​ដោយសារតែ គាំងបេះដូង​៕S/​ដោយៈ​សាវ​រក្ស​

​-​សព​ខាងលើ ឈ្មោះ ផុន សាវ៉ា​ន់ ភេទ​ស្រី អាយុ​២៨ ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ស្តា​ហ្វ​យូ

​ ​