​ ​ ​ ​បើករថយន្ត​ថយក្រោយ​ប៉ះ​រថយន្ត​គេ​ជាន់​ហ្គ័​រ​បន្ថែម​បុក​រះ​ម៉ូតូ​៣​គ្រឿង​

916
ចែករម្លែក

(​ភ្នំពេញ​)៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែម្តង ដោយមាន​មនុស្ស​រត់​ចែក​ជើង​គ្នា​ខណៈ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង បាន​ថយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ​ម៉ាក គារ មួយគ្រឿង​រួច​ក៏​ស្ទុះ​យ៉ាង​លឿន​រ៉េ​ចង្កូត​តម្រុង​មកកាន់​តូប​លក់​បបរ បុក​កម្ទេច​និង​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​រួច​ជ្រុល​បុក​របង​ផ្ទះ​ចង់​ហោះ​ឡើងដើមឈើ​បន្តទៀត បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​៨​ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅលើ​បណ្តោយ​ផ្លូវ​លេខ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។​

ក្រោយពី​បាន​បង្កហេតុ​រួច​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ​និង​បាន​វាស់វែង​រថយន្ត​និង​ម៉ូតូ​ផងដែរ ។​​ចំណែក​រថយន្ត​បង្ក​ត្រូវបាន​ស្ទូច​ចេញពី​កន្លែងកើតហេតុ​រក្សាទុក​នៅលើ​រថយន្ត​ស្ទួ​ច​រង់ចាំ​ភាគី​ខាង​រថយន្ត​បង្ក​ដោះស្រាយ​ជាមួយនិង​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​៕S/​ដោយ​៖ហូសាន់

#