​ ​ ​ ​ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់ធ្ងរ​នៅ​ក្រុង​ក្រចេះ​

459

(​ក្រចេះ​)៖​ម៉ូតូ​និង​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់ធ្ងរ​។​ភ្លាមៗ​នោះដែរ​ត្រូវបាន​បងប្អូន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ចំណុច​ខាងត្បូង​ហាង​អារ​ហា​រដ្ឋា​ន​ពណ្ណរាយ​ស្ថិតក្នុង​ភូមិ​ផ្សា​រវែង សង្កាត់​ក្រចេៈ ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧​។​

​លោក ឈិន ពុត នាយផ្នែក​ទទួល​ផែន​ចរាចរណ៍​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កដោយ​អ្នកបើកបរ​ម៉ូតូ ម៉ាកវ៉េវ​អ៊ី ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​ក្រចេៈ​1A.0972 បើកបរ ដោយ​ឈ្មោៈ ថន សុខ​ឃីម ភេទ​ប្រុស អាយុ​18​ឆ្នាំ​(​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​ព្រែក​ប្រ​លូ​ង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។

អ្នករួមដំណើរ​ជាមួយ ឈ្មោៈ ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​គ្មាន​របួស​) មាន​ទីលំនៅ ស្រុក​ពាមរ ខេត្តព្រៃវែង ធ្វើ​ដំ ណើ​រ​ពី​ទិស​ខាងជើង​ទៅ​ទិស ខាងជើង​។​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បត់​ឆ្វេង បណ្តាល​ឲ្យ​ម៉ូតូ ម៉ាក អាយ​ខន ពណ៍​បៃតង លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​1W.9781​បើកបរ​ដោយ​ឈ្មោៈ កេ​ត វិបុល ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ​(​របួសធ្ងន់​) ដែល​កំពុងធ្វើដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​បាន​បុក​តែម្ដង ។

បច្ចុប្បន្ននេះ​អ្នករងគ្រោះ​ទាំង​២​នាក់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តក្រចេះ​។​
ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕S/​ដោយ​៖​សេង​ឃួន​

​ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់ធ្ងរ​នៅ​ក្រុង​ក្រចេះ​