​ ​ ​ ​លួច​ចំ​ម៉ូតូ​មាន​កុងតាក់​សម្ងាត់​ពលរដ្ឋ​ចាប់បាន​នាំគ្នា​វាយ​ទ្រមខ្លួន​

1013
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​)៖​ចោរ​ម្នាក់​ម្នាក់​ចំណោម​គ្នា​២​នាក់​បាន​លួច​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង​សល់​តែ​ដង្ហើមចង្រិត​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​។​

​ចោរលួច​ម៉ូតូ​នេះ​មានឈ្មោះ​នួន ចាន់ថា​អាយុ​២៤​ឆ្នាំ​គ្មាន​មុខរបរ​និង​ទី​លំ នៅ​ពិតប្រាកដ​ទេ​។​រីឯ​នារី​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ឡេង សុខុម​អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ផ្ទះ លេខ​២២​បេ​អឺ​ដូ​ន្យ​ផ្លូវ​លេខ​៤៧​ស្ថិតក្នុង​ភូមិ​ទី​២​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​និង​ម៉ូតូ ដែល​ចោរលួច​មិនបាន​សម្រេច​នេះ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច​ពណ៌​សបិទ​ស្កុ​ត​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO.9463​។​

​តាម​សំដី​នារី​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា​មុនពេល​កើតហេតុ នាង​បាន​ទុក​ម៉ូតូ​នាង​នៅមុខ​ផ្ទះ​ស្នាក់​នៅបាន​មួយសន្ទុះ​ក៏​ឮ​សំឡេង​មិន​ស្រួល​នាង​ក៏ ចេញមក​មើល​ស្រាប់តែ​ឃើញ​ពួកចោរ​២​នាក់​កំពុង​បណ្តើរ​ម៉ូតូ​នាង​ចេញទៅ​ព្រោះ (​បញ្ឆេះ​មិន​ឆេះ​ទេ​ដោយសារ​មាន​សោរ​សម្ងាត់​)​។​

​ភ្លាមៗ​នេះ​នាង​បាន​ស្រែក​ផ្អើលឆោឡោ​ឡើង​ឮ​ដល់​ប្រជាពលរដ្ឋ​ក៏​នាំគ្នា ដេញចាប់បាន​រហូតដល់​ផ្លូវ​ព្រះស៊ីសុវត្ថិ​ហើយ​នាំគ្នា​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង​ទោះ​ប្រ គល់​ឲ្យ​សមត្ថកិច្ច​តែម្តងទៅ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ចោរ​ម្នាក់នេះ​ពេល​ពិនិត្យ​ទឹកនោម​ឃើញ​មាន ផ្ទុក​សារធាតុ​ញៀន​ទៀតផង​៕S/​ដោយ​អង្គា​រ៍​ហេង​
​ ​

#