​ ​ ​ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​ខណ្ឌ​ឬ​ស្សី​កែវ​

875
ចែករម្លែក

(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិនបាន​សម្រេច​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ទួល​សង្កែ​ក​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​.២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង​៩០៧ ក្រុម​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ វ៉ាន់ សារឿន ហៅ​ត្រូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះ​ជួល ផ្លូវ​រថភ្លើង​ក្រុម​៦​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​ចំណែក​ជនរងគ្រោះ​មិនបាន​ស្គាល់ឈ្មោះ​ទេ​ព្រោះ​គាត់​មិនបាន​ឡើងមក​ដាក់ពាក្យ​បណ្តឹង​ទេ​ព្រោះ​ជាប់រវល់​ធ្វើ​ការងារ​។​រីឯ​សម្ភា​រះ​ដកហូត​មាន​ម៉ូតូ​មួយ​គឿង​ម៉ាក​ស្មា​ករី​វ៉ូ ពណ៌​ខ្មៅ ពា​ក៉​ស្លាក​លេខ​កំពុងធំ​១A៦៣៤៨​។​

ប​ច្ចុ​ប្ប​ន្ជ​ន​សង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ធ្វើការ​សាកសួរ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕S/​ដោយ​ម៉េង​សែ​

#