​ ​ ​ ​ ​ចាប់​មេ​កន្ទុយលេខ​ម្នាក់​បញ្ជូនទៅ​តុលាការ​

796

(​កំពង់ចាម​)៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​កាលពីរ​សៀ​ល​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០១៧​បាន​ចុះបង្ក្រាប​កន្លែង​លក់​កន្ទុយ​លេខឆ្នោត​វៀត​ណា​ម​មួយកន្លែង​និង​ឃាត់ខ្លួន​មេ​ឆ្នោត​ម្នាក់ នៅ​ចំណុច​ភូមិ​រកា​រលើ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មេ​ឆ្នោត​ដែល​បាន​ចាប់ខ្លួន ឈ្មោះ​ទូច​សាវង្ស ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ភូមិ​រកា​រលើ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។​ជាមួយ​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​:​សៀវភៅ​កត់​កន្ទុយលេខ​១​ក្បាល​ទូរស័ព្ទ​២​គ្រឿង​ម៉ា​សី​ន​គិត​លេខ​១​ដែក​កឹ​ប​១-​ប៊ិច​២-​កា​បោ​ន​១​សន្លឹក​ប្រាក់​ចំនួន​១.៥៦០.០០០​រៀល​ក្រដាស់​កត់​លេខឆ្នោត​១​សន្លឹក​។​ករណីនេះ​មេ​ឆ្នោត រួម​និង​វត្ថុតាង សមត្ថកិច្ច បាន​ចងក្រង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីតាំង​ឆ្នោត​និយាយថា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទៅលើ​មេ​កន្ទុយលេខ​ពួកគាត់​ស​ប្បា​បាយ​ចិត្ត​ណាស់​៕​ក៏ប៉ុន្តែ​មេ​ឆ្នោត​ធំៗ​ដូចជា​នៅក្នុង​ផ្សារ​ធំ​ក្រុង​កំពង់ចាម​ហើយ​មេ​ធំៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ​មិន​បង្ក្រាប​ទេ​ហើយ​ល្បែង​ឆ្នោត​នេះ​អ្នកលេង​ស្ទើ​គ្រប់​ផ្ទះ រួម​ហ្នឹង​មន្ត្រី ប៉ូលិស ទា​ហ៊ាន កងរាជអាវុធហត្ថ មន្ត្រីរាជការ​ចាក់​ឆ្នោត​តាមរយៈ​ទូរស័ព្ទ​គួរតែ​តែ​ស្រាវជ្រាវ​ចាប់​ផង​៕Sដោយ៖ភោគសម្បត្តិ