​ ​ ​ ​ ​បញ្ហា​ក្រីក្រ​ផ្តើម​ពី​សុខភាព​ជំងឺ​និង​គ្រោះថ្នាក់​ចរាចរណ៍​

307

​(​កំពង់ចាម​)៖​តាម​ការស្រាវជ្រាវ និង​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​ពី​ប្រការ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ប្រមាណ​ជាង ១០​ភាគរយ​​នៅតែ​ជួបប្រទះ​ជីវភាព​ក្រីក្រ គឺ​មួយចំនួន​ផ្តើមចេញពី​សុខភាព ជំងឺ និង​មួយចំនួនទៀត​ផ្តើម​ពី​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​ជាការ​ថ្លែង​របស់​​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​នៅក្នុង​ពិធី​ចែក​ចំ​ណោ​យ​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០០​គ្រួសារ​ក្នុង​ឃុំ​អូរ​ស្វាយ ​ស្រុក​កំពង់សៀម​នា​ព្រឹក​ថ្ងៃទី ៥ ខែកញ្ញា​។​

​លោក គួច ចំរើន បាន​លើកឡើងថា ពិតណាស់​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​អត្រា ប្រាំពីរ ភាគរយ​ជា​រៀងរាល់ឆ្នាំ ដែល​បាន​បញ្ចុះ​អត្រា​នៃ​ភាពក្រីក្រ​មក​នៅត្រឹម​ជាង​១០​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​នៅតែមាន​ភាពក្រីក្រ
​ដែលមាន​ប្រការ​មួយចំនួន​បន្ត​តាម​យាយី​ទាញ​ទម្លាប់​មករក​សភាព​ក្រីក្រ​នេះ ស្របពេល​ដែលមាន​គ្រួសា​រ​មួយ​បាន​ឆ្លង​ផុត​ដំណាក់កាល​នៃ​ភាពក្រីក្រ​នេះ​។ នោះ​គឺ​បញ្ហា​ជំងឺ​ផ្សេងៗ ដែល​បង្កដោយ​មេរោគ ការឈឺ​គ្រាំគ្រា​ផ្សេងៗ​ទៀតផង​ដែរ​។​

​ប៉ុន្តែ​មួយផ្នែក​ទៀត​ក៏​បណ្តាល​មក​បញ្ហា​អនាម័យ ការថែទាំ​សុខភាព​សាធារណ​: ។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងការ​រស់​នៅ ត្រូវ​ចេះ​ថែទាំ​អនាម័យ បរិស្ថាន​ឲ្យ​បានល្អ​ទាំង​នៅក្នុង​ផ្ទះ និង​ក្នុង​សហគមន៍​របស់​យើង ដើម្បី​ឲ្យ​បរិយាកាស​ល្អ អនាម័យ​ស្អាត នឹងមិន​ធ្វើ​ឲ្យ​មេរោគ​ទាំ​ឡាយ​មក​បៀតបៀន​ដល់​សុខភាព​របស់​យើង ។

​បើ​គ្រួសារ​មួយ​សមាជិក​ណា​ម្នា​ក់មាន​ជំងឺ​ចូល​មន្ទីរពេទ្យ​ត្រូវ​ព្យាបាល​ច្រើន​ថ្ងៃ​ហើយ​នោះ គឺ​យើង​នឹងត្រូវ​ការចំណាយ​លុយកាក់ ​ចំណាយ​កម្លាំង​មនុស្ស​ទៅ​មើលថែទាំ​ជាប្រចាំ គឺ​ផ្អាក​សកម្មភាព​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ស្ថានភាព​គ្រួសារ​បែបនេះ ​គឺ​នឹង​អាច​ឲ្យ​គ្រួសារ​មួយ​នេះ​ធ្លាក់​ក្នុង​សភាព​ក្រីក្រ​។​

​តាម​ការពិនិត្យ​ស្រាវជ្រាវ​ជាក់ស្តែង​របស់លោក​( គួច ចំរើន​)​គឺ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ជា​ដើមចម​ឲ្យ​គ្រួសារ​កម្ពុជា​មួយចំនួន​ធ្លាក់​ក្នុង​ភាព​​ក្រីក្រ​ដែរ​គឺ​ជនរងគ្រោះ​ភាគច្រើន​ជា​មេ​គ្រួសារ ជា​ជន​បង្គោល ឬ​ជា​តួអង្គ​សំខាន់​ក្នុង​គ្រួសារ​ខាង​រក​ចំណូល​សម្រាប់​គ្រួសារ​។
​ប៉ុន្តែ​នៅពេល​មនុស្ស​សំខាន់​នោះ​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នោះ​នឹងធ្វើ​ឲ្យ​គ្រួសារ​បាត់បង់​អ្នករក​ចំណូល ហើយក៏​ធ្វើ​ឲ្យ​គ្រួសារ​នោះ​ខូចខាត​សម្ភារ​: និង​បាត់បង់​សមាជិក ឬ​របួស​ពិការ គឺជា​លទ្ធផល​នឹងធ្វើ​ឲ្យ​គ្រួសារ​ទាំងមូល​គ្មាន​អ្នករក​ចំណូល​អាចជា​គ្រួសារ​ក្រីក្រ​ហើយ​។​

ជាក់ស្តែង​តែ​រយ​:​ពេល​ប្រាំ​មួយខែ​ដើមឆ្នាំ​២០១៧​នេះ​សម្រាប់​ខេត្តកំពង់ចាម​គឺមាន ជនរងគ្រោះ​ចំនួន ៥៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​មាន​ជនរងគ្រោះ​ជាច្រើន​រយ​នាក់​ផ្សេងទៀត​បាន​រងរបួស ហើយ ពីរ​ខែ​កន្លងមកនេះ​ទំនងជា​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើនឡើង​ជិត​១០០ នាក់​ផង​បើតាម​របាយការណ៍​ប្រចាំថ្ងៃ​។ កត្តា​នេះ​វា​ពិតជា​នឹងធ្វើ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ទាំងនោះ ងាយ​ធ្លាក់​ក្នុង​សភាព​ក្រីក្រ​។​

ចំណុច​ទាំងអស់​ខាងលើ​អាច​សា​មួយ​ដើម្បី​ជួយ​ដាស់​អារម្មណ៍ ស្មារតី​បងប្អូន​យើង​ឲ្យ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​បាត់​​បង់ជីវិត និង​ខូចខាត​សម្ភារ​:​ដូច​ករណី​ខាងលើ​កើតឡើង​គឺ​ត្រូវខិតខំ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់គ្នា​៕s/​ដោយ​: ភោគ សម្បត្តិ​

​បញ្ហា​ក្រីក្រ​ផ្តើម​ពី​សុខភាព​ជំងឺ​និង​គ្រោះថ្នាក់​ចរាចរណ៍​