​ ​ ​ ​ ​ផឹកថ្នាំ​បាញ់​ស្មៅ​ប៉ុនប៉ង​សម្លាប់ខ្លួន​ដោយ​ខឹង​សង្សារ​លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ស្រី​ផ្សេង​

919
ចែករម្លែក

(​បាត់ដំបង​)៖​ដោយសារតែ​ក្តី​ស្រឡាញ់​និង​ប្រច័ណ្ឌ​ផង​នារី​ម្នាក់​ប៉ុនប៉ង​សម្លាប់ខ្លួន​ដោយ​យក​ផឹកថ្នាំ​បាញ់​ស្មៅ​បណ្តាល​ឳ្យ​ពុល​ប្រកាច់​បែកពពុះមាត់​ពេញ​បន្ទប់​ត្រូវបាន​មិត្តភក្តិ​ដឹង​ទាន់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ស្រុក​ភ្នំព្រឹក​រួចផុត​ពី​សេចក្តីស្លាប់​។​ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​សារ៉េត វិ​សេដ្ឋ​អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឳ្យ​ដឹងថា​នារី​ប៉ង​សម្លាប់ខ្លួន​ឈ្មោះ​ស្រី រ៉ាត់​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​។​លោក​អធិការរង​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​នាង​សម្រេចចិត្ត​ផឹកថ្នាំ​បាញ់​ស្មៅ​ប៉ុនប៉ង​សម្លាប់ខ្លួន​ដោយសារ​ខឹង​នឹង​សង្សារ​ឈ្មោះ​សេង​ថន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​លេង​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ស្រី​ផ្សេង​។​

លោក​អធិការរង​បាន​ឳ្យ​ដឹងថា​នារី​នោះ​កំពុង​ត្រូវបាន​ក្រុមគ្រូពេទ្យ​ឯកជន​ស្រុក​ភ្នំព្រឹក​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ហើយ​រួច​ផុតពី​សេចក្តីស្លាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​

​ ​ ​