​ ​ ​ ​ ​រថយន្ត​ដឹកឈើ​ប្រណីត​បើក​ក្រឡាប់​ទើប​សមត្ថកិច្ច​នាំគ្នា​ទៅ​ចាប់​នៅ​ក្រុង​បាន​លុង​

1131
ចែករម្លែក

(​រតនគិរី​)៖​រថយន្ត​មួយគ្រឿង​មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញប្រៀប​បាន​បើ​ដល់​ចំណុច​ផ្លូវកែង​ក៏​ជ្រុល​ចង្កូត​កាច់​មិនទាន់​ធ្លាក់​ផ្លូវ​ចូល​ក្បែរ​របង​អ្នកភូមិ​ទើប​គេ​ឃើញ​សមត្ថកិច្ច​នាំគ្នា​ទៅ​ចាប់​ឈើ​នោះ​។​ហេតុការណ៍​រថយន្ត​ដឹកឈើ​ប្រណីត​ក្រឡាប់​នៅក្នុង​ភូមិ​អូ​រក​ន្ទឹ​ល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​បា​ឡែ​ន​ពណ៌​ស្ករ​មួយគ្រឿង​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A0535​ដឹកឈើ​ប្រណីត​ខុសច្បាប់​​ប្រភេទ​ធ្នង់​បាន​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​។​ប្រភព​ដដែល​បាន​បន្តថា​ពេល​មាន​រថយន្ត​ដឹកឈើ​ក្រឡាប់​មាន​ក្រុមអ្នកកាសែត​ជា​ច្រើម​ក​ចោមរោម​ថតរូប និង​យក​ព័ត៌មាន ទើប​គេ​ឃើញ​កម្លាំង​មក​ធ្វើការ​ឡោមព័ទ្ធ​ស្ទាក់ចាប់ ហើយ​រឹបអូស​យកទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។ ប៉ុន្តែ​មិន​ធ្វើការ​រើ​ឈើ​នោះ​ចេញពី​ក្នុង​រថយន្ត ដើម្បី​រាប់​វាស់វែង​ភ្លាមៗ​នោះទេ ។​

​ប្រភព​ដដែល​បាន​បន្តថា​ព្រោះ​ខណៈនោះ​មាន​ថៅកែ​ទូរស័ព្ទ​មកសុំ​សំរួល​ដោះស្រាយ​វិញ​។ រហូតដល់​រសៀល​ថ្ងៃ​ដដែល​នោះ ទើប​សមត្ថកិច្ច​ធ្វើការ​វាស់វែង​។​ប៉ុន្តែ​នៅ​មិនទាន់មាន​លទ្ធផល​យ៉ាងណាទេ ឯ​ម្ចាស់​រថយន្ត​នោះ ក៏​គេ​ពុំ​ទម្លាយ​ឱ្យដឹង​ដែរ​៕S​ដោយ​៖​សហការី​