​ ​បង្ក្រាប​ល្បែង​ខុសច្បាប់​ចាប់ខ្លួន​មនុស្ស​បួន​នាក់​និង​វត្ថុតាង​មួយចំនួន​

428

(​រតនគិរី​)៖​ប៉ូលិស​ក្រុង​បាន​លុង​បាន​ចុះបង្ក្រាប​ល្បែង​ហ្គែ​ម​បាញ់​ត្រី​មួយកន្លែង​ចាប់​មនុស្ស​បួន​នាក់​និង​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​អធិការដ្ឋាន​កាលពី​ថ្ងៃទី​១៨​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​ដើម្បី​បង្ក​សំណុំរឿង​។​កម្លាំង​ប៉ូលិស​ក្រុង​បាន​លុង​ដែល​ចុះបង្ក្រាប​បន​ល្បែង​នោះ​ដឹកនាំ​ដោយ​លោក​ហាក់​ហ័ន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​រតនគិរី​ដោយ​ចាប់​ជនសង្ស័យ​ចំនួន​បួន​នាក់​រួមមាន​ទីមួយ​ឈ្មោះ​ប៉ាន់​សុវណ្ណ​គិរី​ផានិត​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មេការ​ហ្គេ​ង​។

ទី​២​ឈ្មោះ​សាំង​សារី​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​អ្នក​ដាក់​ពង់​ហ្គេម​។​ទី​៣​ឈ្មោះ​ចាន់​សុភា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខ​ជាង​សិប្បកម្ម​និង​ទី​៤​ឈ្មោះ​ម៉ៅ​ភា​រុណ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ពួកគេ​មាន​ទីលំនៅ​ក្រុង​បាន​លុង​ខេត្ដ​រតនគិរី​។​
​ ​

លោក​ហួត​បូរី​អធិការនគរបាល​ក្រុង​បាន​លុង​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៨​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​កម្លាំង​សម្ងាត់​បាន​ប្រាប់ថា​មាន​បន​ល្បែង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​រមៀត​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​បាន​បើក​លេង​ដោយ​មិន​ស្របច្បាប់​។​ក្រោយ​ទទួលបាន​ព័ត៌មាន​នោះ​ភ្លាម​លោក​បាន​បញ្ជា​កម្លាំង​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​រួច​ចុះទៅ​បង្ក្រាប​ដល់ទី​តាំងតែ​ម្ដង​។​

លោក​អធិការ​បាន​បន្ដ​ឱ្យដឹងទៀតថា​ពេលនោះ​កម្លាំង​យើង​បាន​រឹប​អូ​រទូ​ហ្គេម​បាញ់​ត្រី​ចំនួន​មួយ​,​ម៉ូតូ​ចំនួន​បី​គ្រឿង​និង​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​មួយថង់​,​ឧ​បករ​ណ៏​សេព​គ្រឿងញៀន​,​ដាវ​ចំនួន​បី​ដើម​និង​ឧ​បករ​ណ៌​សម្រាប់​កាច់ក​ម៉ូតូ​មួយចំនួន​។​ដោយ​ផ្អែកទៅលើ​វត្ថុតាង​ទាំងនោះ​សមត្ថកិច្ច​បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បួន​នាក់​ដែលមាន​ឈ្មោះ​ដូចខាងលើ​រួច​នាំទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។

​នា​រសៀល​ថ្ងៃទី​១៩​ខែ​កក្ដ​ដា​នេះ​លោក​អធិការនគរបាល​ក្រុង​បាន​លុង​បានបញ្ជាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ជនសង្ស័យ​ទាំង​បួន​ដែល​ពាក់ព័ន្ធ​ករណី​ដូចខាងលើ​កំពុង​បន្ដ​សាកសួរ​តាម​នីតិវិធី​ហើយ​យើង​នឹង​កសាង​សំណុំរឿង​រួច​បញ្ជូន​ខ្លួន​ពួកគេ​ទៅកាន់​តុលាការ​ដើម្បី​បន្ដ​ចាត់ការ​តាមច្បាប់​៕S/​ដោយ​:​បាន​លុង​