​ ​សមត្ថកិច្ច​បង្ក្រាប​សង្វៀ​ន​ជល់​មាន់​ស៊ី​សងលុយ​កន្លែង​រឹបអូស​ម៉ូតូ​ចំនួន​៧​គ្រឿង​

604

(​បាត់ដំបង​)៖​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ស​ង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​លុយ​មួយកន្លែង​ដោយ​រឹបអូស​ម៉ូតូ​ចំនួន​៧​គ្រឿង​និង​មាន់​ជល់​។​ការចុះ​បង្ក្រាបបាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ស្នា​ពីរ​មុខ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៧​។

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​កំរិត​ស្រាល​បាន​ចុះបង្ក្រាប​ករណី​ល្បែង​ជល់​មាន់​ស៊ី​សងលុយ​មួយកន្លែង​នៅ​ស្រុក​ឯក​ភ្នំ​។ ដោយសារតែ​ផ្លូវ​មាន​សភាព​តូចចង្អៀត ពិបាក​ក្នុង​ការចូល​ប្រ​ត្តិ​ប​ត្តិ​ការ ទើប​ធ្វើអោយ​អ្នកលេង​រត់គេចខ្លួន​បាត់​អស់​។

ជា​លទ្ធផល​សមត្ថកិច្ច​បាន​បង្ក្រាប មាន់​ចំនួន​មួយ​ក្បាល និង​ម៉ូតូ​ចំនួន​៧​គ្រឿង​។​ក្រោយពី​ក្រុម​បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​សមត្ថ​កិច្ច​ជំនាញ​បាន​នាំយក​វត្ថុតាង មកកាន់​ស្នងការដ្ឋាន​នគរបាល​ដើម្បី​រក្សាទុក រង់ចាំ​ការដោះស្រាយ​តា​នីតិវិធី​ច្បាប់​៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​បង្ក្រាប​សង្វៀ​ន​ជល់​មាន់​ស៊ី​សងលុយ​កន្លែង​រឹបអូស​ម៉ូតូ​ចំនួន​៧​គ្រឿង​
(រូប៖វ៉េបសាយនគរបាល)