​ ​ ​ ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​គាស់ក្រឡ​រលំ​ផ្ទះ​ទាំងស្រុង​៤​ខ្នង​និង​របើក​ដំបូល​១០​ខ្នង​

578

​(​បាត់ដំបង​)៖​កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ឃុំ​ពីរ​គឺ​ឃុំ​គាស់ក្រឡ​និង​ឃុំ​ព្រះ​ផុស​នៃ​ស្រុក​គាស់ក្រឡ​មាន​ភ្លៀង​មួយ​មេ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ទាំងស្រុង​របស់​ប្រជាពលរដ្ឋ​​ចំនួន​៤​ខ្នង​និង​របើក​ដំបូលផ្ទះ​ចំនួន​១០​ខ្នង​សរុប​ទាំងអស់​ចំនួន​១៤​ខ្នង​។​ប៉ុន្តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឬ​សត្វ​ទេ​។​

​លោក​ឆាង​វ៉ាន់​ឆៃ​អធិការនគរបាល​ស្រុក​គាស់ក្រឡ​បាន​ឲ្យ​ដឹងថា​នៅ​រសៀល​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៧​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បក់បោក​មកលើ​ឃុំ​ចំនួន​ពីរ​គឺ​ឃុំ​គាស់ក្រឡ​និង​ឃុំ​ព្រះ​ផុស​ស្រុក​គាស់ក្រឡ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ទាំងស្រុង​៤​ខ្នង​និង​របើក​ដំបូល​ចំនួន​១០​ខ្នង​ប៉ុន្តែ​មិនមាន​អ្នកណាម្នាក់​រងរបួស​ទេ​។​

ក្រោយ​ស្ងប់​ភ្លៀង​កម្លាំង​សមត្ថកិច្ច​ទាំងបី​ប្រភេទ​មាន​ប៉ូលិស ប៉េអឹម​និង​ទាហាន​សឹក​រង​ស្រុក​បាន​ចុះជួយ​រៀបចំ​ឳ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ​និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ស្រុក​និង​ខេត្ត​ដើម្បី​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ដែល​ជួប​គ្រោះធម្មជាតិ ៕S/​ដោយ​៖​ក្រញូង​

រូប​ថ​តៈ​ផ្ទះ​រលំ​រាប​ដល់​ដី​និង​របើក​ដំបូល​