​ACU​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ជាង​១​ម៉ឺន​៣​ពាន់​ច្បាប់​

185
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រី​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យដឹងថា​គិតពី​ថ្ងៃទី​១=៣១​ខែមករា​ឆ្នាំ​២០២០​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ដែល​ទទួលបាន​មាន​ចំនួន​សរុប​១៣.០៨០​ច្បាប់​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​បំណុល និង​ទ្រព្យសម្បត្តិ តាម​របប​២​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២០​កាលពី​ថ្ងៃទី​៣១​ខែមករា ឆ្នាំ​២០២០​។​

មន្ត្រី​ដដែល​បាន​បន្តថា​កាលពី​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ចំនួន​៩០​ច្បាប់​។​មន្ត្រី​បាន​បញ្ជាក់ថា​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ ពីថ្ងៃ​ទី​១-៣១​ខែមករា​ឆ្នាំ​២០២០ គឺ​អនុវត្តតាម សេចក្តីជូនដំណឹង ស្តីពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ ឆ្នាំ​២០២០ លេខ ០០៤/​ស​.​ជ​.​ណ​. ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។

ក្រុមការងារ​នៃ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​រង់ចាំ​ទទួល​ឯកសារ​ប្រកាស​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ហើយ​មិន​ឈប់សម្រាក​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យ​និង​ថ្ងៃបុណ្យ​ឡើយ​ពី​ម៉ោង​០៨:០០​ព្រឹក​ដល់​ម៉ោង ០៥:០០ ល្ងាច​។​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​របប​០២​ឆ្នាំ​ឆ្នាំ​២០២០ សម្រាប់​ឆ្នាំ​២០២០​គឺ​សប្តាហ៍​ទី​១​គិតពី​ថ្ង​ទី​១=៥​ខែមករា​ឆ្នាំ​២០២០​មានៈ​រដ្ឋសភា​និង​អគ្គលេខាធិការដ្ឋាន ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​(​ទីស្តីការក្រសួង​មហាផ្ទៃ​និង​នគរបាលជាតិ​),​ក្រសួងការពារជាតិ​(​ទីស្តីការក្រសួង​ការពារជាតិ​និង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​,​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,​ក្រសួងផែនការ​,​ក្រសួង​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​,​។​អគ្គលេខាធិការដ្ឋាន​ធនាគារជាតិ​នៃ​កម្ពុជា​,​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​,​ក្រសួងសុខាភិបាល​,​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​(​រួមទាំង​អាជ្ញាធរ​ទន្លេសាប​និង​គណៈកម្មាធិការ​ទន្លេមេគង្គ​កម្ពុជា​)​ក្រសួង​ធម្មការ​និង​សាសនា​ខេត្តកំពង់ឆ្នាំង​,​ខេត្តកំពង់ចាម​,​ខេត្តសៀមរាប​,​ខេត្តកំពង់ស្ពឺ​,​ខេត្ត​ឧ​ត្ត​រ​មានជ័យ​,​ខេត្តព្រៃវែង​,​ខេត្តបាត់ដំបង​។​

សប្តាហ៍​ទី​២ គិត​ចាប់ពី​ថ្ងៃទី​៦-១២ ខែមករា ឆ្នាំ​២០២០ មានដូចជាៈ ព្រឹទ្ធសភា​និង​អគ្គលេខាធិការដ្ឋាន​, ក្រសួងការបរទេស​,​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, ក្រសួងយុត្តិធម៌​, (​រួមទាំង ចៅក្រម​អាសនៈ ចៅក្រម​អយ្យការ សា​ការី ក្រឡាបញ្ជី និង​អាជ្ញាសាលា​)​។ ក្រសួងទេសចរណ៍​, ក្រសួង​កិច្ចការនារី​, ខេត្តពោធិ៍សាត់​, រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះសីហនុ​, ខេត្ត​ត្បូងឃ្មុំ​, ខេត្តស្វាយរៀង​, ខេត្តបន្ទាយមានជ័យ ,​ខេត្តតាកែវ​។​

​សប្តាហ៍​ទី​៣ គិត​ចាប់ពី​ថ្ងៃទី​១៣=១៩ ខែមករា ឆ្នាំ​២០២០ មានដូចជាៈ ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​, ក្រុមប្រឹក្សាធម្មនុញ្ញ និង​អគ្គលេខាធិការដ្ឋាន​, រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​, ក្រសួង​អភិ​វ ឌ្ឍ​ន៍​ជនបទ​, ក្រសួងពាណិជ្ជកម្ម​, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​, ខេត្តមណ្ឌលគិរី​, ខេត្ត​រតនគីរី​,​ខេត្តកំពង់ធំ​, ខេត្តស្ទឹងត្រែង​, ខេត្តកំពត​។​

​សប្តាហ៍​ទី​៤​គិត​ចាប់ពី​ថ្ងៃទី​២០=២៦​ខែមករា​ឆ្នាំ​២០២០​មានដូចជាៈ​អាជ្ញាធរ​សវនកម្ម​ជាតិ​,​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​,​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​,​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​ក្រសួង​មុខងារសាធារណៈ​,​ក្រសួង​អប់រំ​យុវជន​និង​កីឡា​,​ខេត្តកណ្តាល​,​ខេត្តព្រះវិហារ​, ខេត្ត​កែប​,​។​

សប្តាហ៍​ទី​៥ គិត​ចាប់ពី​ថ្ងៃទី​២៧=៣១ ខែមករា ឆ្នាំ​២០២០ មានដូចជាៈ ក្រសួងព្រះបរមរាជវាំង​,​ក្រសួងបរិស្ថាន​, ក្រសួង​រ៉ែ និង​ថាមពល​, ខេត្តកោះកុង​, ខេត្ត​ប៉ៃលិន​,​ខេត្តក្រចេះ​៕S/

​ ​ ​រូប​ថ​តៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ​