​ADB​មាន​គម្រោង​ផ្តល់ជំនួយ​បន្ថែម​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២២​ទៀត​

463
ចែករម្លែក
  • 17
    Shares

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ទេស​រដ្ឋ​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​នៃ​កម្មវិធី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដឹកនាំ​ដោយ​លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​កម្ពុជា​។​

​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ពិភាក្សា និង​ពិនិត្យឡើងវិញ​អំពី​ការអនុវត្ត​គម្រោង​កំពុង​បន្ត​និង​កម្មវិធី នាពេល​អនាគត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

លោកស្រី Sunniya Durrani-Jamal​បាន​កត់សម្គាល់ថា​៖​ក្រុម​បេសកកម្ម​ដែលមាន​និ​វេស​ដ្ឋា​ន​ប្រចាំ​កម្ពុជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ហៅ​កាត់​(CARM)​កំពុង​ដឹកនាំ​បេសកកម្ម​នៃ​កម្មវិធី​ឆ្នាំ​២០១៩​ដើម្បី​ពិនិត្យឡើងវិញ​និង​បញ្ជាក់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ផ្តល់ជំនួយ និង​ប្រាក់កម្ចី​សម្រាប់​២០១៩-២០២២​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​គម្រោង​ផ្លូវថ្នល់​ដែល​កំពុង​អនុវត្ត​បន្ត​ដើម្បី​ពង្រីក​បណ្តាញ​ផ្លូវថ្នល់​កម្ពុជា​ដោយ​ផ្តោតជាសំខាន់​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រករបៀង​សេដ្ឋកិច្ច​របស់​មហា​អនុតំបន់​ទន្លេមេគង្គ ។​

ការធ្វើសមាហរណកម្ម​ថ្នាក់ជាតិ គម្រោង​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ដូចជា​៖​ការដាក់ឱ្យ​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​។​ការដាក់ឱ្យ​ប្រើប្រាស់​រថ​ភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ និង​គម្រោង​សាងសង់​ថ្មី​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​ទឹក​កខ្វក់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កំពង់ផែ​ក្រុងភ្នំពេញ និង​កំពង់ផែ​ក្រុង ព្រះសីហនុ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​ផ្លូវទឹក​និង​ធាតុ​ផ្សំ​សំខាន់ៗ​នៃ​ផែនការ​ជាតិ​ភស្តុភា​រកម្ម​។​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ឱ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី​បន្ត​ជួយ​គាំទ្រ​ដល់​គម្រោង​ផ្លូវថ្នល់​និង​ជួយ​ដល់​ក្រសួង​ទាក់ទង​នឹង​កម្មវិធី​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។

​ADB​គឺជា​អង្គការ​អន្តរជាតិ​មួយ​បាន​ជួយ​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។​ពិសេស​ផ្លូវថ្នល់​និង​ប្រព​ន្ធ័​ទឹកស្អាត​នៅ​កម្ពុជា​។​ដូចជា​នៅ​ខេត្តសៀមរាប​ខេត្ត​ព្រះសីហនុ​និង​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​៕S/

ពិធីជួបពិភាក្សាការងាររវាងមន្ត្រីក្រសួងសាធារណការនិងមន្ត្រីADB។រូបក្រសួង។
#