​Clean Energy Week ធ្វើឱ្យ​កម្ពុជា​មានការ​ចាប់អារម្មណ៍​ឡើងវិញ

1460
ចែករម្លែក

​មូល​សម្បត្តិ​/​ភ្នំពេញៈ​កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកជំនាញ​ខាង​ថាមពល​កកើត​ឡើងវិញ​ដែលមាន​ឈ្នោះ​ថា​Clean Energy Week ធ្វើឱ្យ​អ្នកជំនាញ​និង​សហគ្រិន​នៅក្នុង​វិស័យ​ថាមពល​នៅ កម្ពុជា​មានការ​ចាប់អារម្មណ៍​ឡើងវិញ​។​សេចក្តីប្រកាស​ស្តីពី Clean Energy Week និង​ការកសាង​សមត្ថភាព​បន្ស៊ាំ​តាមរយៈ​ការបង្កើន​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​គម្រោង​ជនបទ​នៅ​កម្ពុជា (S-RET) ដែល​ទទួល​មូលនិធិ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD) ។

cleanEngery Week អំពី​ការបង្កើត​គម្រោង​ថាមពល​កកើត​ឡើងវិញ​របស់ IFA របស់​រដ្ឋាភិបាល​អូស្ត្រាលី​នៅក្នុង​បណ្ដា​ខេត្ត​ចំនួន​ប្រាំ​។​តាម​ការពិតទៅ​គម្រោង​មួយ​នេះ​គឺ​សំដៅ​ទៅលើ​គម្រោង​ដែលមាន​ឈ្មោះថា​SRET​។​គម្រោង​SRET​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​(MAFF)​និង​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ដោយ​IFAD​។

​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ​ចំនួន​ប្រាំ​ក្នុងប្រទេស​កម្ពុជា​រួមមាន​ខេត្តកណ្តាល​,​កំពត​,​ព្រៃវែង​,​ស្វាយរៀង​និង​តាកែវ​ហើយក៏​បន្ត​ពង្រីក​ដល់​ខេត្ត​ផ្សេងៗ​ទៀត​ដែល​គាំទ្រ​ដល់​សេវាកម្ម​កសិកម្ម​សម្រាប់​ការច្នៃប្រឌិត​ការ​ទ្រទ្រង់​និង​ការពង្រីក (ASPIRE) ។

Clean Energy Week ត្រូវបាន​ដំណើរការ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​អូស្ត្រាលី​មួយ​គឺ EnergyLab ។ Clean Energy Week ត្រូវបាន​បញ្ចប់​ជាមួយនឹង​ពិព័រណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី 8 ខែវិច្ឆិកា​អាទិត្យ​មុន​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​សំខាន់ៗ​ដូចជា ATEC, EcoSun, ACE, SGFE, Nexus, Comin Khmere, Okra, Blue Circle និង NRG Solar ។ ក្រុមហ៊ុន​មួយចំនួន​ក្នុងចំនោម​ក្រុមហ៊ុន​ទាំងនេះ​ក៏​កំពុង​អនុវត្តន៍​គម្រោង IFAD S-RET ផងដែរ​។

Clean Energy Week គឺជា​យុទ្ធនាការ​រយៈពេល​មួយ​សប្តាហ៍​ដែល​បង្ហាញ​អំពី​ការស្រាវជ្រាវ​បច្ចេកវិជ្ជា លើ​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ដែល​ត្រូវ​បានរៀបចំ​បង្ហាញ​ដោយ​អង្គការ និង​សហគ្រិន​ជាច្រើន មកពី​ក្នុងប្រទេស​និង​ក្រៅប្រទេស​។ ជាមួយនឹង​ព្រឹត្តិការណ៍​ជាង ២៤ ក្នុង​រយៈពេល​7​ថ្ងៃ​,​សហគមន៍​Cambodia’sCleanEnergy​ត្រូវបាន​ណែនាំ​ជូន​នូវ​បច្ចេកវិទ្យា​និង​គំនិត​ថ្មីៗ ក៏ដូចជា​សិក្ខាសាលា​អំពី​ថាមពល​ស្អាត​ពី​ក្រុមហ៊ុន​ក្នុងស្រុក​នៃ​ប្រទេស​កម្ពុជា​។

​អ្នកនាង Bridget McIntosh, ជា​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន EnergyLab​។ EnergyLab ជា​អង្គការ​អូស្ត្រាលី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីដើមឆ្នាំ​2018​នៅ​កម្ពុជា​ដើម្បី​គាំទ្រ​ការលូតលាស់​នៃ​ទីផ្សារ​ថាមពល​ស្អាត​(CleanEnergy)​។​អ្នកនាង​BridgetMcIntosh​បាន​ថ្លែងថា​នៅក្នុង​ថាមពល​ស្អាត (Clean Energy) មាន​ថាមពល​ផ្សេងៗ​ជាច្រើន​ដូចជា ថាមពល​ពន្លឺព្រះអាទិត្យ​(solar energy) ថាមពលខ្យល់ (wind energy) ។​

​កម្លាំង​អគ្គិសនី​បង្កើត​មកពី​ថាមពលទឹក (small hydro) និង​ជីវម៉ាស (biomass)​ក៏ដូចជា​ប្រសិទ្ធភាព​ថាមពល​និង​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដល់​ការ​ចែកចាយ និង​ការប្រើប្រាស់​ថាមពល ។ មនុស្ស​ប្រហែល ១០០០ នាក់​បាន​ចូលរួម​កម្មវិធី Clean Energy Week​ក្នុងអំឡុងពេល​មួយ​សប្តាហ៍​នៅក្នុង​នោះ​មាន​សិស្សានុសិស្ស​ប្រមាណ​500​នាក់​បានទទួល​ការយល់ដឹង​និង​ការឆ្ឆ្លើយតប​សំនួន​របស់គេ​យ៉ាង​ជ្រាលជ្រៅ​អំពី​ការប្រើប្រាស់​ថាមពល​នាពេល​អនាគត​។​តើ​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុងការ​ចូលរួម Clean Energy Week នៅ​ឆ្នាំក្រោយ​ឬទេ​?៕S/​

​Clean Energy Week ធ្វើឱ្យ​កម្ពុជា​មានការ​ចាប់អារម្មណ៍​ឡើងវិញ