​DNCMall​បង្កើត​កម្មវិធី​អស្ចារ្យ​៤​កន្លែង​ក្នុងពេល​តែមួយ​

385
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ដែល​ទើបនឹង​ឈានចូល​មកដល់​ក្រុមហ៊ុន​DNC​បាន​បង្កើត​កម្មវិធី​ផ្លេកបន្ទោរ​ដ៏​អស្ចារ្យ​មួយនា​ចុង​សប្តាហ៍​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅលើ​ទីតាំង​ចំនួន​៤ ក្នុងពេល​តែមួយ គឺ​ម៉ោង ៧ យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០​។​

​កម្មវិធី​ទាំង​៤​កន្លែង​នេះ​ក្រុមហ៊ុន​DNC​ចង់បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​ទៅរក​ភាពទាន់សម័យ​កាល​នៃ​ទីក្រុង​ថ្មី​ដ៏​ទំនើប​ដែល​យើង​ចាប់ផ្ដើម​ដំបូង​DNCMall​។​ការផ្សព្វផ្សាយ​អ្វី​ទៅជា​DNC?​បាន​ត្រូវធ្វើឡើង​នៅ​៤​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​១​ផ្សារ​ទំនើប​អ៊ី​អន​២​ផ្សារ​ទំនើប​អូ​ឡាំ​ព្យ៉ា​និង​មុខ​ព្រះបរមរាជវាំង​។​

​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សមាជិក DNC និង​តារា​ហ្វេ​ស​ប៊ុ​ក​ល្បីៗ​និង​ស្រស់ស្អាត​ជាច្រើនរូប ព្រមទាំង​មានកម្ម​វិធី​សប្បាយៗ​ជាច្រើន​ដូចជា​រាំ​បទ​«​រាំ​អ​ញ្ចេ​ក​»​ដើម្បី​បង្ហាញជូន​ទស្សនិកជន​ដែលមាន​វត្ត​មាននៅ​ទីតាំង​នោះ​ផងដែរ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​នឹង​បង្កើត​ព្រឹត្តិការណ៍​កាន់តែ​អស្ចារ្យ​មួយទៀត​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ ដែល​ចំ​នឹង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​តែម្តង​៕S/