​JPR បើក​វគ្គ​បង្រៀន​ជំនាញ​សង្គ្រោះបន្ទាន់​ដល់​មន្ត្រី​នគរបាលជាតិ​

682
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ដើម្បី​បង្កើន​នូវ​ចំណេះដឹង ធនធានមនុស្ស លើ​ផ្នែក​ជំនាញ​ឯកទេស​សង្គ្រោះបន្ទាន់​។ បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ស្តីពី​ឯកទេស​សង្គ្រោះបន្ទាន់​ជូន​ដល់​មន្ត្រី​នគរ​ន​បាល​ចរាចរណ៍​ផ្លូវគោក​។​មន្ត្រី​នគរ​បាក​បង្ការ និង​ពន្លត់​អគ្គិភ័យ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​ទៅ​។​

​ពិធី​បើក​វគ្គ​បំប៉ន​លើ​ជំនាញ​ឯកទេស​សង្គ្រោះបន្ទាន់​ខាង​លើ ដោយមាន​ការអនុញាត​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ ជា​មេបញ្ជាការ​កងពលតូច​លេខ​៧០​។​ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ធនធានមនុស្ស​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដែល​ជួប​រងគ្រោះ ក៏ដូចជា​ប្រយោជន៍​សង្គម​។

ទើប​បើក​វគ្គ​បង្រៀន​បំប៉ន​លើ​ផ្នែក​ជំនាញ​នេះ​ឡើង យកទៅ​អនុវត្តន៍ ឲ្យ​មាន​ប្រសិទ្ធភាព ។​ក្នុងឱកាស​នេះ​លោក គី​យ៉ូ​ស៊ី​ម៉ា​សាយ ជនជាតិ​ជប៉ុន ជា​ប្រធាន​JPR​ប្រចាំ​នៅ​កម្ពុជា ប្រចាំ​នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០​ជា​អ្នក​ឧបត្ថម្ភ ទាំង​ចំណេះដឹង ទាំង​សម្ភារៈ សង្គ្រោះបន្ទាន់ មាន​រថយន្ត​សង្គ្រោះ រថយន្ត​អគ្គិភ័យ ជូន​ដល់​ប្រទេស​កម្ពុជា​យើង​ផងដែរ ។

​លោក គី​យ៉ូ​ស៊ី​ម៉ា​សាយ បាន​ឲ្យ​ដឹងថា លោក​រីករាយ​នឹង​ការងារ នៅ​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ ទាំង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​គ្រោះ​អគ្គិភ័យ និង​ឧប្បត្តិហេតុ​ផ្សេងៗ ក្នុងន័យ​មនុស្សធម៌ ទើប​បង្កើត​ឲ្យ​មាន ក្រុម​សង្គ្រោះ បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ផ្នែក​សង្គ្រោះ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ជួប​គ្រោះថ្នាក់ ។

​JPR បើក​វគ្គ​បង្រៀន​ជំនាញ​សង្គ្រោះបន្ទាន់​ដល់​មន្ត្រី​នគរបាលជាតិ​

លោក​បន្តទៀតថា នៅពេលនេះ ដើម្បី​បំប៉ន​លើក​ផ្នែក​ជំនាញ​ឯកទេស​សង្គ្រោះបន្ទាន់ ទៅលើ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក និង​មន្ត្រីនគរបាល​បង្កា និង​ពន្លត់​អគ្គិភ័យ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​យកទៅ​បម្រើ​ប្រយោជន៍​សង្គម ។​

​វគ្គ​បំប៉ន​នេះ​បាន​ប្រើប្រាស់​វេលា​រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​រហូតដល់ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។ ក្រោយ​ជំនួយ​ឧបត្ថម្ភ​សម្ភារៈ ពី​លោក គី​យ៉ូ​ស៊ី​ម៉ា​សាយ ប្រធាន​អង្គ​JPR និង​សម្របសម្រួល​វគ្គ ដោយ​លោកគ្រូ​អ្នកគ្រូ មកពី​ប្រទេស​ជប៉ុន​ចំនួន​៥​នាក់​ផងដែរ ៕S/​