​”KHMER FIGHT”​អបអរ​វិមាន​ឈ្នះ​ឈ្នះ​ធ្វើឱ្យ​មហាជន​រាប់ម៉ឺន​នាក់​ពេញចិត្ត​

666
ចែករម្លែក
  • 15
    Shares

ដោយៈ​បូ​រិ​ន​/​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​ប្រចាំឆ្នាំ​”KHMERFIGHT”​ដែល​រៀបចំ​ដោយ​គណៈកម្មការ​អបអ​រ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង ស្ថានីយទូរទស្សន៍​លេខ​៥ បាន​ថ្លែងឱ្យដឹងថា លើក​នេះ​មហាជន​រាប់ម៉ឺន​នាក់​ចូល​ទស្សនា​និង​គាំទ្រ​យ៉ាងខ្លាំង​លើសពី​គ្រោងទុក​។​

​ស្ថានីយ៍ទូរទស្សន៍ កងយោធពល​ខេមរភូមិន្ទ ប៉ុស្តិ៍​លេខ​៥ ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា និង សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានរៀបចំ​បើក​ទំព័រ​សគ្គ​រាជ្យ​ថ្មី នៃ​ការប្រកួត​ប្រដាល់​”KHMERFIGHT”​។​

ការរៀបចំ​បានធ្វើ​ឡើង​នៅក្នុង​ទីលាន​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ដើម្បី​ចូលរួម អបអរសាទរ ពិធី​សម្ពោធ វិមាន​ឈ្នះ​ឈ្នះ និង ខួប​លើក​ទី​២០​ឆ្នាំ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​។​ព្រឹត្តិការណ៍​ប្រដាល់​លើក​នេះ​ពិតជា​ធ្វើឱ្យ​មហាជន​បាន​ទស្សនា​ផ្ទាល់​ពេញចិត្ត​និង​ស្រែក​ហូ​ការគាំទ្រ យ៉ាង​ពេញទំហឹង​ពេញ​ទីលាន​សង្វៀន​ប្រដាល់​។

​សូមបញ្ជាក់ថា​ព្រឹត្តិការណ៍​”KHMERFIGHT”​ដែលជា​ព្រឹត្តិការណ៍​ដ៏​ធំ​បានរៀបចំ​ឡើង​កាល​យប់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៨ មាន​កីឡាករ​ប្រដាល់​ល្បីៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ៦​រូប ជួប​ប្រកួត​ជាមួយ កីឡាករ​ល្បីៗ មកពី​ប្រទេស​ថៃ ២​រូប មកពី​ប្រទេស Tunisia ២​រូប​និង មកពី​ប្រទេស Morocco ចំនួន ២​រូប ។

​គូ​ទី​១ កីឡាករ ពេជ្រ ម្ទេស​ខ្លាំង បានឈ្នះ​កីឡាករ សាន់ ឆៃ ដោយ​វ៉ៃ​តែ​២​ទឹក ប៉ុណ្ណោះ​។ គូ​ទី​២ កីឡាករ ឡៅ ចិ​ត្រា ឈ្នះ​លើ​កីឡាករ​ជនជាតិ​ប៉ូ​ឡួ​យ Tomasz Lamnamoon ដោយ​បក​កែង​ចំៗ​ធ្វើឱ្យ​កីឡាករ​បរទេស​រូបនេះ បែក​ចិញ្ចើម​ចំនួន​ពីរ​កន្លែង​ត្រឹមតែ​ទឹក​ទី​២​។

​គូ​ទី​៣ កីឡាករ ឯម ឡេង​លី វ៉ៃ​ជាមួយ​កីឡាករ​ថៃ NapakhaoSirilak​មិន​ញញើត​សម្រុកចូល​រហូត ។​ប៉ុន្តែ​កីឡារ​ថៃ​ក៏​មិន​ណ​យ​ដែរ ចប់​ការប្រកួត គឺ​ស្មើគ្នា​។ គូ​ទី​៤ កីឡាករ​ឡៅ ច​ន្រា បានឈ្នះ​កីឡាករ​បារាំង Riviere Erwan ដោយ​ទាត់​ឱ្យ​ដួលសន្លប់​ត្រឹមតែ​ទឹក​ទី​១​។ ដល់​គូ​ទី​៥ កីឡាករ ឡុង សំណាង បានឈ្នះ​លើ​កីឡាករ​ជនជាតិ​មូរ៉ា​កូ Mohammad Labdi វ៉ៃ​បក​កែង​ជាច្រើនលើក​ធ្វើឱ្យ​ដួល​រហូតដល់​ថ្នាក់​សន្លប់​ខ្លាំង​បញ្ចប់​ការប្រកួត​ត្រឹម​ទឹក​ទី​១​។
គូ​ចុងក្រោយ​កីឡាករ​ដ៏​ល្បី​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឃុន​ឌី​ម៉ា​បានឈ្នះ​ឡើង​កក្រើក​ពេញទី​លាន ដោយ​មហាជន​គ្រប់គ្នា​នាំគ្នា​ស្រែក​ហ៊ោ​ពេញចិត្ត នៅពេល​កីឡាករ​ខ្មែរ​រូបនេះ វ៉ៃ​គ្មាន​ដក​ដៃ​យកឈ្នះ​កីឡាករ​ជនជាតិ ថៃ Muenguneng Poompunmuang ៕S/​