​”RemyHou”​នឹង​នាំ​ឈុត​ឌី​ហ្សា​ញ​របស់លោក​និង​តារា​ខ្មែរ​ឱ្យ​លេចមុខ​លើ​ឆាក​នៅ​អាមេរិក

1272
ចែករម្លែក
  • 10
    Shares

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​អ្នក​ច្នៃ​ម៉ូត​អន្តរជាតិ​ល្បីឈ្មោះ​លោក​”RemyHou”​បានរៀបចំ​គម្រោង​រប​ស់លោ​កដោយ​នាំយក​តារា​បង្ហាញ​ម៉ូត​ជនជាតិខ្មែរ​មួយរូប​ដើម្បី​ចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក​ជាមួយ​ឈុត​សម្លៀកបំពាក់​ដែល​បាន​ឌី​ហ្សា​រួច​។

​លោក​RemyHou​បាន​និយាយថា​លោក​ចង់​ឲ្យ​នារី​ខ្មែរ​មានមុខ​លើ​ឆាក​អន្តរជាតិ​ដោយ​ស្លៀក​សម្លៀកបំពាក់​ដែល​លោក​បាន​ច្នៃ​ដោយ​ផ្ទាល់ដៃ​។​គម្រោង​របស់លោក​មួយ​នេះ​ត្រៀម​នាំ​តារា​បង្ហាញ​ម៉ូតូ​ដែលជា​កូន​ខ្មែរ​ធំធាត់​នៅលើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​ធ្លាប់​បានធ្វើ​ឲ្យ​ស្គាល់​រួចមកហើយ​តាមរយៈ​ការចូលរួម​បង្កើត​ព្រឹត្តិការណ៍​អស្ចារ្យ​ជាច្រើន​នៅ​កម្ពុជា​។

​លោក​បាន​ទម្លាយ​ថា នា​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨​ខាងមុខនេះ លោក​នឹង​ដឹកនាំ​តារា​ខ្មែរ​កញ្ញា ម៉ា​យ៉ា ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​ដ៏​ធំ​មួយ​នៅ​ទីនោះ​។​លោ​កថា​កម្មវិធី​នេះ​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​Huston​ដែល​នាង​មាន​អ្នក​បង្ហាញ​ម៉ូត​និង​អ្នក​ច្នៃ​ម៉ូត​មកពី​៥​ប្រទេស​ចូលរួម​។​ក្នុងនោះ​មាន​ប្រទេស​ឥណ្ឌា​,​ឌូ​បៃ​,​ប៉ា​គី​ស្ថាន​,​សហរដ្ឋអាមេរិក​,​និង​កម្ពុជា​។​

​អ្នក​ច្នៃ​ម៉ូត​និង​ផលិតកម្ម​វិធី​រូបនេះ​លើកឡើង​ដែរ​ថា​នេះ​គឺជា​ការលើកកម្ពស់​តម្លៃ​នារី​ខ្មែរ​ដែល​អាចមាន​សមត្ថ​ភាព​ទេពកោសល្យ​រូបរាង​ស្រស់​សោភា​នៅលើ​ឆាក​អន្តរជាតិ​និង​ដើម្បី​ឲ្យ​ពិភពលោក​កាន់តែ​ស្គា​ល់ពី​តម្លៃ​និង​សមត្ថភាព​របស់​នារី​ខ្មែរ​។​លោក​RemyHou​បញ្ជាក់ថា​កន្លងមក​លោក​ធ្លាប់បាន​បង្កើត​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​អន្តរជាតិ​ជាច្រើនលើក​រួចមកហើយ​នៅ​សហរដ្ឋអាមេរិក​។​

​ប៉ុន្តែ​នេះ​គឺជា​លើក​ទី​១​ដែល​លោក​បាន​នាំ​តារា​បង្ហាញ​ម៉ូត​ខ្មែរ​ចេញទៅ​បង្ហាញ​ម៉ូត​ជា​ផ្លូវការ​នៅ​ទីនោះ​ដែលជា​ក្តី​ស្រ​ម៉ៃ​របស់លោក​ជា​យូរ​ឆ្នាំ​មកហើយ​។​លោក​បាន​ត្រៀម​ទាំង​ម៉ូត​សម្លៀកបំពាក់​ស្បែកជើង​នឹង​គ្រឿងអលង្ការ​ជាច្រើន​ដែល​ច្នៃ​ដោយ​គំនិត​កូន​ខ្មែរ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។

​លោក​រំពឹងថា​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​នៅ​ខែតុលា​ខាងមុខនេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន ហើយ​ព្រឹត្តិការណ៍​នេះ​ក៏​លោក​ជឿជាក់​ដែរ​ថា​នឹង​អាចជួយ​លើកកម្ពស់​មុខមាត់​សិល្បៈជាតិ​និង​ភាព​ច្នៃប្រឌិត​របស់​កូន​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា​លោក​RemyHou​គឺជា​អ្នក​ច្នៃ​ម៉ូត​ល្បីឈ្មោះ​ម្នាក់​ដែល​លោក​ចាប់ផ្តើម​ការងារ​ច្នៃ​ម៉ូត​ផ្នែក​សម្លៀកបំពាក់​ចាប់តាំងពី​ឆ្នាំ​២០០៨​និង​ម៉ូត​ស្បែកជើង​ចាប់តាំងពី​ឆ្នាំ​២០១០​។​លោក​ក៏​ធ្លាប់បាន​រចនា​ស្បែកជើង​ឲ្យ​តារាចម្រៀង​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​មួយរូប​ផងដែរ ដែល​កន្លងមក​លោក​ក៏​ធ្លាប់ធ្វើ​ការស្រាវជ្រាវ និង​សិក្សា​ស្វែងយល់​អំពី​ការ​រចនា​ស្បែកជើង និង​សម្លៀកបំពាក់​នៅ​កម្ពុជា​អស់​ជា​យូ​ផងដែរ​៕S/
នាំឈុតឌីហ្សាញ(wrapped)