​TV5 ត្រៀម​ផលិត​រឿង​ភាគ​បែប​ស្រុកស្រែ​គួរឱ្យល្អ​មើល​មួយ​ទៀតហើយ​

1193
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​ស្ថានីយ​ទួ​រទស្ស​ន៍​ប៉ុស្តិ៍​លេខ​៥​បានប្រកាស​ត្រៀម​ផលិត​រឿង​ភាគ​ថ្មី​មាន​ចំណងជើង​“​បុប្ផា​ស្រុកស្រែ​”​ដែល​លក្ខណៈ​ល្អ​សើច​ជក់ចិត្ត​ជាមួយ​ស្នេហា​រវាង​កំ​ឡោះ​ក្រមុំ​ដែលជា​តួឯក​ក្នុង​រឿង​។ ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ថ្មី​នេះ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ បាន​រំលេច​ដោយ​តួឯក​គឺ កញ្ញា​ជា​ស្រីរ័ត្ន​និង​លោក​លាង​ឈែ​។

​ពួកគេ​ប៉ះគ្នា​ជា​លើក​ទី​២​ខណៈ​សាច់​រឿងនេះ​ក្រៅ​ជាមាន​ឈុត​ឆាក​ស្នេហា​បែប​កំប្លែង​ហើយក៏​បង្ហាញ​នៅ​ផ្ទៃរឿង​មានការ​តស៊ូ​ប្រឆាំងនឹង​ចោរ បំបាត់​អំពើពុករលួយ និង ស្មារតី​អភិវឌ្ឍន៍​ក្នុងភូមិ​ឃុំ​។

​កញ្ញា​ជា​ស្រីរ័ត្ន​បាន​ប្រាប់ថា​សម្រាប់​រឿង​ភាគ​ថ្មី​នេះ​នាង​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង​។​ជាពិសេស​នោះបាន​សម្តែង​ជាមួយ​តួឯក​ប្រុស​ជា​លើក​ទី​២ ខណៈ​រឿង​ស្នាដៃ​មុន​ជាមួយ​លោក លាង ឈែ ក្នុង​រឿង​“​ទាយាទ​អសុរ​”​កន្លងមក​ទទួលបាន​ជោគជ័យ​និង​គាំទ្រ​ពី​មហាជន​។​សម្រាប់​រឿងនេះ​នាង​មិន​ធ្វើឱ្យ​ខកបំណង​ចំពោះ​ទស្សនិកជន​ឡើយនិង​ខំប្រឹង​បញ្ចេញ​សមត្ថភាព​ឱ្យអស់​ដើម្បី​រឿង​ថ្មី​មួយ​នេះ កាន់តែ​ល្អ​។​

​តារា​ស្រី​រូបនេះ​បាន​បញ្ជាក់ថា​ក្នុង​រឿងនេះ​ក៏មាន​ឈុត​ឆាក​ពិបាកៗ​ជាច្រើន​ផងដែរ​ដូចជា​ធ្វើជា​មនុ​ស្សច​រឹត​មនុស្ស​ប្រុស​មិន​ខ្លាច​នរណា​ឡើយ​ជាពិសេស​រៀង​កោ​ច​កាច​បន្តិច​ក្លាហាន​តស៊ូ​ជាមួយ​ចោរ​។ ក្នុងនោះ​ក៏មាន​ឈុត​មួយ នាង​តម្រូវឱ្យ​នាង​ពូកែ​ជិះ​ម៉ូតូ និង ចេះ​ជិះ​ជ្រេរ​ធ្វើយ៉ាងណា​ឱ្យ​ប្លែក​ល្អមើល​។

​សម្រាប់​តួឯក​ប្រុស​លោក​លាង​ឈែ​វិញ​បាន​បង្ហើប​ផងដែរ​ថា​ទោះបីជា​រឿង​ថត​នៅតាម​ស្រុកស្រែ​មានការ​លំបាក​បន្តិច​មែ​ន​ក៏​លោក​ស៊ូ​ថត​បាន ពីព្រោះ​លោក​ពេញចិត្ត​ចំពោះ​សាច់​រឿងនេះ​ទាំងមូល​។

ជាពិសេស​នោះ លោក​បាន​សម្តែង​ជា​លើក​ទី​២​ក្នុងនាម​ជា​តួឯក​ជាមួយ​កញ្ញា ជា ស្រីរ័ត្ន​។ លោក​សង្ឃឹមថា សម្រាប់​រឿងនេះ​លោក​នឹង​ខំប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​ធ្វើយ៉ាងណា រឿងនេះ​ថត​បានសម្រេច​ដើម្បី​បាន​ចាក់​បញ្ចាំង​ជូន​បងប្អូន​ពុក​ម៉ែ​ទស្សនិកជន​នា​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា រឿង​ភាគ​ថ្មី “​បុប្ផា​ស្រុកស្រែ​” ក្រៅពី​តួឯក​មាន​តារា​ជាច្រើន​ដូច​ទៀត​ដូចជា លោក សេង រតនៈ​, កញ្ញា លី រី​ណា​, លោក ស្រេ​ន វុ​ធ​ថា​, អ្នកនាង ស្វែង សុជាតា​, លោក ទ្រី ឃិ​ម​, កញ្ញា ដាលីន​និង​កញ្ញា​ផា​ណា​ម៉ុ​ច​។​រឿងនេះ​ក្រុម​ផលិតករ​ស្ថានីយទូរទស្សន៍​លេខ​៥​នឹងត្រូវ​ចំណា​ពេល​៣​ខែ ក្នុង​ថត ហើយ​ទីតាំង​ថត​ត្រូវ​បានដាក់​នៅ​ជាយ​រាជធានី​ភ្នំពេញ និង ក្នុង​ខេត្តកំពង់ចាម​៕S/​

#