លោក សន ពិសិដ្ឋ សម្តែង​ជាមួយ​តារា​ស្រី​ល្បី​ប្រចាំ​ប៉ុស្តិ៍​លេខ​ប្រាំ​ក្នុង​រឿង​ភាគ​ថ្មី​

291
ចែករម្លែក

​ដោយ បូ​រិ​ន​ភ្នំពេញៈ​ស្ថានីយទូរទស្សន៍​លេខ​ប្រាំ​បានសម្រេច​ជ្រើស​តារា​ប្រុស​រូប​សង្ហា​រលោក សន ពិសិដ្ឋ ដែល​កំពុងតែ​ប្រជាប្រិយភាព​ស្រាប់​នោះ ឱ្យ​ប៉ះគ្នា​នឹង​តារា​ស្រី​ល្បី​ប្រចាំ​ប៉ុស្តិ៍​នេះ​គឺ​កញ្ញា ព្រះកាយ​ច័ន្ទ ក្នុង​រឿង​ភាគ​ថ្មី “​សម្បថ​ដងស្ទឹង​”​។​

​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ទូរទស្សន៍​លេខ​ប្រាំ​បានរៀបចំ​ក្រុង​ពាលី​ត្រៀម​ថត​រឿង​ភាគ​ថ្មី​“​សម្បថ​ដងស្ទឹង​”​ដោយមាន​វត្តមាន​តារា​សម្តែង​ល្បីៗ​ជាច្រើន​ដួង​ខណៈ​ទូរទស្សន៍​នេះ​បានប្រកាស​តួឯក​ទាំងពីរ​គឺ​លោក សន ពិសិដ្ឋ និង​កញ្ញា ព្រះ កាយ​ច័ន្ទ សម្រាប់​រឿងនេះ​។​

​លោក​សន​ពិសិដ្ឋ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា​សម្រាប់​រឿង​ភាគ​ថ្មី​នេះ​ជា​រឿង​ទី​បួន​របស់លោក​នៅលើ​កញ្ចក់​ទូរទស្សន៍​លេខ​ប្រាំ​។​ចំណែក​រឿង​ភាគ​ថ្មី​“​សម្បថ​ដងស្ទឹង​”​នេះ​លោក​ទទួលបាន​តំណែង​តួឯក​ជា​លើក​ទី​ពីរ បន្ទាប់ពី​រឿង “​ចៅ​សុង​ចៅ​ខ្ស័​ង​”​។ រឿងនេះ​លោក​សម្តែង​ជា​តួ​ប្រុស​ឈ្មោះ លាភ ដែលជា​កំលោះ​រូប​សង្ហារ​មាន​ភាព​មាំមួន ក្លាហាន និង​មាន​ស្នេហា​ស្មោះស្ម័គ្រ​ជាមួយនឹង​តួ​ស្រី​។

នៅពេល​ឪពុក​របស់​តួ​ប្រុស​ចែក​ឋាន​ទៅ​លាភ​ក៏​បានមក​ស្នាក់អាស្រ័យ​ជាមួយនឹង​“​អ៊ំ​ឈុំ​”​មើលថែ​ដីស្រែ​ចំនួន​ប្រាំ​ហិកតា​ដែលជា​មរតក​របស់​លា​ភ​។​សាច់រឿង​នេះ​ជា​ប្រភេទ​រឿ​ស្នេហា​កម្សត់​ដែល​ជួប​ឧបសគ្គ​ជាច្រើន​ហើយ​ជាពិសេស​ឪពុក​តួ​ដែល​មេឃុំ​តាម​បំបែក​តូ​ប្រុស​មិនឱ្យ​បាន​គ្នា​នឹង​តួ​ស្រី​មើលទៅ​វេទនាណាស់​។

ចំណែក​តួឯក​ស្រី​កញ្ញា​ព្រះកាយ​ច័ន្ទ​វិញ​បាន​និយាយថា​រឿងនេះ​មាន​ឈុត​ស្នេហា​ជាច្រើន​ដែល​ត្រូវ​លេង​ប៉ះគ្នា​។​ជាពិសេស​ឈុត​ឆាក​ផ្អែមល្ហែម​អោបថើប​នឹង​តួ​ប្រុស​លោក​សន​ពិសិដ្ឋ​មាន​ច្រើនតែ​ម្តង​ដែល​នឹងធ្វើ​ឱ្យ​រឿង​ស្នេហា​ដ៏​កម្សត់​មួយ​ល្អមើល​សម្រាប់​ទស្សនិកជន​។ តួ​របស់​នាង​ក្នុង​រឿងនេះ​មានឈ្មោះ “​នួន​” ។​

នាង​ដើរតួ​ជា​នារី​ក្រមុំ​រូប​ស្រ​ស់មាន សេចក្តីស្រឡាញ់​និង​ភាព​ស្មោះស្ម័គ្រ​ជាមួយ​តួ​ប្រុស ធ្វើឱ្យ​នាង​សម្រេចចិត្ត​និយាយ​ពាក្យសម្បថ​ថា​នឹង​រក្សា​សេចក្តីស្រលាញ់​ជាមួយ​លាភ​រហូតដល់​ថ្ងៃ​ស្លាប់​។ ប៉ុន្តែ​ក្នុង​សាច់រឿង​តួ​ស្រី​បែរជា​មិនដឹង​ខ្លួន​ថា​ខ្លួន​ជា​អ្នក​ខុស​នឹង​ពាក្យសម្បថ​។

​សូមបញ្ជាក់ថា​លោក​សន​ពិសិដ្ឋ​សម្រាប់​ឆ្នាំនេះ​លោក​ពិតជា​សប្បាយ​និង​ត្រេកអរ​ជាខ្លាំង​ដែល​រាសី​ឆ្នាំនេះ​ឡើង​ទទួលបាន​ការថត​រឿង​ជា​បន្តបន្ទាប់​។​បន្ទាប់ពី​រឿង​ថ្មី​របស់​ទូរទស្សន៍​លេខ​ប្រាំ​នេះ​លោក​ក៏មាន​ស្នាដៃ​ភាពយន្ត​ចំនួន​ពីរ​ទៀត​ដែល​ខាង​ផលិតកម្ម​មិនទាន់​បញ្ចេញ​នៅឡើយ​ខណៈ​ជា​ខ្សែភាពយន្ត​ដុំ​ត្រៀម​ចាក់​បញ្ចាំង​ក្នុងស្រុក​ខ្មែរ​និង​ចេញទៅ​ក្រៅប្រទេស​។

​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់​តាំង​ឆ្នាំ​២០១៦​ដោយ​ផ្តើម​ជា​អ្នក​សម្តែង​ឈរ​អម​គេ​ឬ​ឈរ​អម​តួឯក​រហូត​បាន​ចេញមុខ​ថត​ពេញ​ក្លាយ​តារា​លេចធ្លោ​ដល់​សព្វថ្ងៃ​។​លោក​ជា​អ្នក​ខេត្តកំពង់ស្ពឺ​ដោយ​ឡើង​តស៊ូ​រៀន​និង​ខំ​ការងារ​ច្រើន​មុខ​មុនពេល​ប្រឡូក​ចូល​សិល្បៈ​ជាមួយ​ការលំបាក​ច្រើន​គួរសម​សម្រាប់​លោក​ទម្រាំ​បាន​លេចមុខ​ក្លាយជា​តារា​ល្បី​ដល់​សព្វថ្ងៃនេះ​។

​ការសម្រេចចិត្ត​ចូលធ្វើ​ជា​អ្នក​សម្តែង​នៅពេលនោះ​ដោយសារតែ​លោក​មាន​ជីវភាព​ខ្វះខាត​ហើយ​ឃើញ​មានឱកាស​ឆ្លៀត​ទទួលបាន​កម្រៃ​ក៏​សម្រេច​ចូល​សម្តែង ក្នុង​វិស័យ​សិល្បៈ​ពេញលេញ​តែម្តង​៕ S/